CamNews

ព័ត៌មានអន្តរជាតិ 

Obama ប្រឆាំងនឹងមនុស្សក្រៅភពបានល្អជាង គូប្រជែងរបស់ខ្លួន

យោងតាមការស្ទង់មតិរបស់ស្ថានិយទូរទស្សន៍ National Geographic ជនជាតិអាមេរិកប្រមាណ
ជា ២/៣ ជឿថា លោកប្រធានាធិបតិ Obama ប្រឆាំងនឹងមនុស្សភពផ្សេង(ប្រសិនមាន) បានល្អជាង
បេក្ខភាពដែលជាគូប្រជែងរបស់ខ្លួន មកពីគណបក្សសាធារណរដ្ឋ គឺលោក Mitt Romney។

ការស្ទង់មតិត្រូវបានធ្វើឡើងទៅលើមនុស្សពេញវ័យចំនួន ១,១១៤នាក់ នៅពាស់ពេញសហរដ្ឋ
អាមេរិក ដើម្បីផ្សព្វផ្សាយពីខ្សែភាពយន្ដឯកសារ សេរីថ្មី ដែលរៀបនឹងបង្ហាញខ្លួន មានឈ្មោះថា
"Chasing UFOs"។ យោងតាមការស្ទង់មតិនេះ មនុស្សប្រមាណជា ៣៦% ក្នុងចំណោមអ្នកដែល
ត្រូវបានសាកសួរ ជឿជាក់ថា វត្ថុហោះហើរមិនកំណត់បាន (UFO) គឺពិតជាមានមែន។ ក្រៅពីនេះ
មនុស្ស ចំនួន ១១% និយាយថា ពួកគេធ្លាប់ឃើញ UFO និង ២០% ថ្លែងថា ពួកគេដឹងថា មានអ្នក
ណាម្នាក់នោះ បានឃើញ UFO។

លោក Mitt Romney(ឆ្វេង) និងលោក Obama

ទាក់ទឹនទៅនឹងការបោះឆ្នោងប្រធានាធិបតិអាមេរិក នៅក្នុងខែវិច្ឆិកាខាងមុខ ជនជាតិអាមេរិក ៦៥%
ជឿថា លោក Obama មានវិធីដោះស្រាយល្អជាង បើធៀបនឹងលោក Romney ប្រសិនត្រូវប្រឆាំង
នឹងការឈ្លានពានរបស់មនុស្សពិភពដទៃ។

National Geographic​​ បានអោយដឹងថា ខ្សែភាពយន្ដឯកសារ "Chasing UFOs"​ នឹងត្រូវដាក់បញ្ចាំង
ចាប់ពីថ្ងៃទី ២៩នេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: Obama usa ufo alien