CamNews

រថយន្ត 

រថយន្តទំនើប Mercedes SLR ស្រោបក្រូម បង្ហាញមុខនៅ ទីក្រុង London

រថយន្តទំនើបមួយគ្រឿងម៉ាក Mercedes-Benz SLR McLaren ស្រោបដោយក្រូម ជាកម្មសិទ្ធិ
របស់មហាសេដ្ឋី អារ៉ាប់ម្នាក់ បានធ្វើអោយមហាជនមិនតិចនាក់ឡើយបានភ្លឺភ្នែក ។

បើទោះបីជាជំនួសដោយប្រភេទ SLS ក៏ដោយ ប៉ុន្តែរថយន្ត Sports Mercedes-Benz SLR
McLaren នៅតែជារថយន្តដែលទទួលបានការពេញនិយមបំផុតនៅលើពិភពលោក ។

តែទោះជាយ៉ាងណាក្តីក៏នៅមិនទាន់ទទួលបានការពេញចិត្តសំរាប់មហាសេដ្ឋីជាតិ អារ៉ាប់
ម្នាក់នេះឡើយ ហើយដើម្បីអោយកាន់តែមានភាពស្រស់ស្អាតប្លែកភ្នែកនោះ មហាសេដ្ឋី
រូបនេះបានយករថយន្ត SLR McLaren របស់ខ្លួនមកស្រោបដោយក្រូបសុទ្ធ ដែលមើលទៅ
កាន់តែធ្វើអោយមានការចាប់អារម្មណ៍មួយកំរិតថែមទៀត ។


រថយន្តនេះបំពាក់ម៉ាស៊ីន ធុន V8 5,5 liter កំលាំង 650សេះ ប្រព័ន្ធធ្វើអោយត្រជាក់មាន
គុណភាពខ្ពស់ដែលជួយអោយរថយន្តមានល្បឿនពី 0 ទៅ 100 km/h ត្រឹមតែ 3,6 វិនាទី
ប៉ុណ្ណោះ ។ ល្បឿនអតិបរមានៃរថយន្តនេះគឺ 340 km/h ៕
(ពី Zing)
ដោយ៖ រដ្ឋា

Tags: