CamNews

តារា 

គង់វង្សយ៉ាទី និង សុគន្ធថេរ៉ាយុ មានទំនាក់ទំនងអ្វី ជាមួយគ្នា?

ភ្នំពេញ៖ ថ្មីៗនេះគេតែងឃើញតារាសម្តែង និង ជាពិធីការិនីស្រីវ័យក្មេង នាង គង់ វង្សយ៉ាងទី
បង្ហោះនូវរូបថតថ្មីៗ រួមជាមួយនឹងការលេងស្ទីល ខុសប្លែកពីគ្នាជាប្រចាំក្នុង Account Facebook
របស់នាង។ ជាមួយគ្នានេះដែរជារឿយៗ គេក៏តែបានឃើញនាង បញ្ចេញរូបថតជាហូរហែដែល
ថតកៀកកើយជាមួយ តារាចម្រៀងប្រុសរបស់ ផលិតកម្មថោន សុគន្ធ ថេរ៉ាយុផងដែរ។

ចំពោះការបង្ហោះរូបថតដែលថតជាមួយ លោក សុគន្ធ ថេរ៉ាយុ នៅលើ Account Facebook របស់
នាង គង់ វង្សយ៉ាងទី គឺមើលទៅហាក់ដូចជា មានភាពស្និតស្នាល ហើយមានការប្រកៀកប្រកើយ
ជាមួយគ្នា ខុសប្លែកពីធម្មតា ទើបធ្វើឱ្យមហាជនមានការងឿងឆ្ងល់ ទៅលើសកម្មភាពរបស់អ្នក
ទាំងពីរនេះ។

ជាងនេះទៅទៀតអ្វីដែលជាការចាប់អារម្មណ៍នោះ គឺនៅលើបណ្តាញទំនាក់ទំនង facebook
របស់ស្រីស្រស់ គង់ វង្សយ៉ាងទី មួយរយៈនេះគេតែបាន ឃើញនាងបញ្ចេញនូវរូប ដែលថតជា
មួយលោក សុគន្ធ ថេរ៉ាយុ ដែលជាតារាចម្រៀងប្រុស នៅក្នុងផលិតកម្មថោនជាហូហែរ ។

ដោយសារតែសកម្មភាពនេះហើយ បាននាំឱ្យមានអ្នកខ្លះ គិតថានាងគង់ វង្សយ៉ាទី និង តារា
ចម្រៀងប្រុសរូបនេះ អាចមានទំនាក់ទំនងស្នេហា ខាងក្រៅឆាក ជាមួយគ្នាក៏ថាបាន។ ព្រោះ
ថាមើលទៅលើសកម្មភាព អ្នកទាំងពីរហាក់បីដូចជា កំពុងតែមានភាពល្អូកល្អើនជាមួយគ្នា។

ទាក់ទងនិងការបញ្ចេញរូបថតនៅលើ facebook រវាងតារាសម្តែងនាង គង់ វង្សយ៉ាងទីនិងលោក
សុគន្ធ ថេរ៉ាយុ គេមិនទាន់ដឹងថា អ្នកទាំងពីរនេះ មានទំនាក់ទំនង បែបណាជាមួយគ្នា នៅឡើង
ទេ។ ប៉ុន្តែអ្វីដែលជា ការចាប់អារម្មណ៍ នោះគឺនៅត្រង់ថា រូបថតដែលបានបង្ហោះ នៅលើទំព័រ
ហ្វេសប៊ុក នោះគឺហាក់ដូចជាមាន ភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំង។

ជុំវិញព័ត៌មានខាងលើនេះគេហទំព័រ Looking TODAY មិនទាន់អាចសុំការបកស្រាយពីតារាសម្តែង
វ័យក្មេង កញ្ញា គង់ វង្សយ៉ាងទី បានទេនៅពេលនេះ។ Looking TODAY សង្ឃឹមថា គង់ វង្សយ៉ាទី
និងចេញមុខមកបកស្រាយ ដើម្បីឱ្យទស្សនិកជន បានដឹងពីពិតផងដែរ។

តារាសម្តែងវ័យក្មេង សាច់សរខ្ចី កញ្ញាគង់ វង្សយ៉ាទី ថ្មីនេះៗ បានឡើងគ្រងតំណែង ជាពិធីការិនី
ក្នុងកម្មវិធីរាត្រី កម្សាន្តរបស់បណ្ដាញ ទូរទស្សន៍ស៊ីធីអិន។ តារាស្រ្តីរូបនេះ ធ្លាប់មានឈ្មោះ បោះ
សំឡេងតាមរយៈ ការសម្តែងជាតួកាច ឆ្នាស់ឆ្នើម៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kong vongyaty sokun therayu entertainment singer khmer stars