CamNews

ភាពយន្ត 

បទ​ចម្រៀង “Hangover” របស់ PSY ត្រូវ​បាន​ដាក់​បញ្ជូល​ក្នុងឈុតមួយ នៃ​រឿង “Black Panther”

កំសាន្ត ៖ រឿង​របស់ Marvel ដែល​មាន​ចំណង​ជើង​ថា “Black Panther” ត្រូវ​បាន​អ្នក​ទស្សនា​ជា​ច្រើន សរសើរ​មិន​ដាច់​ពី​មាត់ ទាំង​សាច់រឿង ទាំង​ការ​សម្តែង​ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ រឿង​មួយ​នេះ​ក៏​បាន​ដាក់​បញ្ជូល​នូវ​បទ​ភ្លេង​ hip hop របស់​ PSY ផង​ដែរ។

នៅ​ក្នុង​ភព​របស់ Avengers រឿង​នេះ​បាន​និយាយ​ពី T’Challa ជា​ព្រះ​រាជ​បុត្រ​នៃ​ប្រទេសអាហ្រ្វិក Wakanda និង ការតស៊ូរបស់គាត់​ដើម្បីរក្សារាស្ដ្ររបស់​គាត់ឱ្យមានសុវត្ថិភាព​ពីជនបរទេស ដែល​មាន​ចេតនា​លួចលោហៈដ៏មានតម្លៃ​​ ដែលមានអំណាចលើដី។


ខណៈពេលដែល​ខ្សែភាពយន្តនេះ​ ត្រូវបានកំណត់​​ក្នុង​​ Wakanda សាច់​រឿង​​ត្រូវ​បាន​ចេញ​​ពីប៊ូសាន​ក្នុង​ប្រទេសកូរ៉េខាង​ត្បូង បូក​រួម​នឹង​​បទ​ចម្រៀង “Hangover”​ របស់ PSY។

បទចម្រៀង​ជាផ្លូវការរបស់​ខ្សែភាពយន្តនេះ​ រួមបញ្ចូលទាំង​បទចម្រៀង​ទាំងមូល ​ដែលមាន​ Snoop Dogg និង G-Dragon​ ជាមួយនឹង​ចំរៀងអង់គ្លេស​ និងកូរ៉េ​ផ្សេង​ទៀត។



បទចម្រៀង​នេះត្រូវបានចេញ​ផ្សាយនៅក្នុងឆ្នាំ ​2014 ប៉ុន្តែវាត្រូវបានគេ​ទទួលបានប្រជាប្រិយ​ភាពឡើងវិញ​ដោយ​សារតែការ​ប្រើប្រាស់​នៅក្នុងខ្សែ​ភាពយន្ត​មួយ​នេះ ៕


ប្រភព៖ Koreaboo


Tags: Movie Article