CamNews

តារា 

ស្វែង សុជាតា ត្រូវ​តារា​ក្មេងៗ ច្រៀង​បង្អាប់ ក្នុង​ថ្ងៃបុណ្យ​កំណើត (Video Inside)

ភ្នំពេញ៖ តារាសម្តែងជើងខ្លាំង ធ្លាប់ទទួលបានពានរង្វាន់ពីកម្មវិធី អាណាចក្រតារា និងកម្មវិធី អប្សរា Award អ្នកនាង ស្វែង សុជាតា ថ្មីៗនេះ បានរៀបចំពិធី ខួបកំណើតគំរប់ ៣៣ ឆ្នាំរបស់នាង នៅលើទូកទេសចរណ៍ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ តារាប្រុសស្រីល្បីៗទាំងក្មេង ទាំងចាស់ ជាច្រើនដួង ក្រោមបរិយាកាស សប្បាយរីករាយ នៃជំនោរត្រជាក់ ក្នុងស្បៃរាត្រី។
ក្នុងកម្មវិធីខួបកំណើតរបស់ អ្នកនាង ស្វែង សុជាតា បន្ទាប់ពីមិត្តភក្តិជួបជុំគ្នា និងបង្កឲ្យកម្មវិធីកាន់ តែ មានភាពសប្បាយរីករាយរួចហើយ ពេលឈានដល់កម្មវិធី ផ្លុំពន្លត់ទៀតខួបកំណើត នាងត្រូវ បានភ្ញៀវកិត្តិយស ដែលចូលរួម ភាគច្រើនជាតារាសម្ដែង តារាសចម្រៀងស្រករក្រោយ នាំគ្នា ច្រៀងបង្អាប់ លាយឡំនឹងសំណើច តាមលំនាំបទ Happy Birthday to you ថា “ចាស់ហើយធ្វើ ខួបទៀត...ចាស់ហើយធ្វើខួបទៀត... ចាស់ហើយចំរើនព្រះជន្មទៅ”។

ទោះបីជាយ៉ាងណា ការច្រៀងបង្អាប់ អ្នកនាង ស្វែង សុជាតា ថា ចាស់ហើយ នៅតែប្រារព្ធខួប កំណើត ដូចជាតារាស្ទាវៗ និងក្មេងស្រករក្រោយ នៅពេលនេះ ត្រូវបានគេចាត់ទុកថា គ្រាន់តែជា ចម្រៀងបន្លឺឡើង បង្កឲ្យបរិយាកាសកាន់តែ សប្បាយរីករាយខ្លាំងឡើង និងចង់បង្ហាញពីទំហំ នៃក្ដីស្រឡាញ់ពី សំណាក់តារាក្មេងៗ ចំពោះ អ្នកនាង ស្វែង សុជាតា ដែលជាតារាសម្ដែង រៀមច្បងគួរឲ្យគោរព មិនមែនជាការច្រៀង បញ្ចើចបញ្ចើទៅលើវ័យជ្រេ របស់អ្នកនាងឡើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺការតុបតែងរបស់ខ្លួន របស់អ្នកនាង ស្វែង សុជាតា ហាក់ដូចជា ប្លែកពីរាល់ៗដង។ ជាធម្មតា អ្នកនាងតុបតែងខ្លួនបែប សុភាពរាបសារ តែលើកនេះ អ្នកនាងបាន តែងខ្លួន បែបលក្ខណៈយេៗ។ មិនតែប៉ុណ្ណោះ អ្នកនាង ថែមទាំងបាន បញ្ចេញស្ទីលថត យ៉ាងសិច ស៊ីជាមួយ នឹងដបស្រាក្រហម ក្នុងថ្ងៃខួបកំណើត ប្រកបដោយទឹកមុខ ញញឹមពព្រាយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sveng socheata entertainment khmer super star actress ស្វែង សុជាតា