ច្រមុះគឺជាផ្នែកមួយនៃរាងកាយដែលមានសរសៃឈាមនៅពាសពេញ ។ អាការៈឈាម
ច្រមុះអាចនឹងកើតមានឡើងនៅពេលដែលភា្នសខាងក្នុងច្រមុះមានសភាពស្ងួត ប្រេះបែក
ក្រហែង នោះដោយសារតែយើងមិនអាចមើលឃើញ រឺ មិនបានចាប់អារម្មណ៍ ។ ហើយជា
ទូទៅអាការៈនេះតែងតែកើតមានឡើងនៅក្នុងរដូវក្តៅ និង រដូវរងារដែលមានខ្យល់បក់មក
មានសភាពក្តៅ និងពេលខ្លះស្ងួត ។ បន្ថែមលើនេះ ការកេះ រឺត្បាល់ច្រមុះខ្លាំងៗរហូតដល់
មានការដាច់រលាត់ក៏ជាមូលហេតុមួយដែលធ្វើអោយមានការឈាមច្រមុះផងដែរ ។
ដូច្នេះត្រូវដោះស្រាយដូចម្តេចនៅពេលដែលមានអាការៈឈាមច្រមុះ ? ដើម្បីជាដំណោះ
ស្រាយសូមប្រិយមិត្តអនុវត្តន៍តាមវិធីដូចខាងក្រោម ៖
-តាំងចិត្តអោយស្ងប់ និង គិតថាវាជារឿងធម្មតា ព្រោះប្រសិនបើអ្នកមានអារម្មណ៍ភ័យខ្លាច
វាអាចបណ្តាលអោយចរន្តឈាមរត់កាន់តែខ្លាំង ហើយការហូរឈាមចេញមកក៏កាន់តែខ្លាំង
ផងដែរ ។
-សូមយកម្រាមចង្អុលដៃ និង មេដៃច្របាច់ផ្នែកសងខាងនៃច្រមុះ ថ្នមៗដើម្បីបង្អាក់ឈាម
កុំអោយហូរ និងស្តោះចោលនូវឈាមដែលបានហូរនៅក្នុងបំពង់ក របស់អ្នក ។
-ប្រសិនជាមានឈាមហូរចេញពីច្រមុះទាំងសងខាង សូមព្យាយាមដកដង្ហើមតាមមាត់ វិញ
-ទេ្រតខ្លួនទៅមុខបន្តិច ដើម្បីកុំអោយឈាមហូរចូលក្នុងបំពង់ក ។
-យកទឹកត្រជាក់ល្មមមកលប់លាងលើផ្ទៃមុខរបស់អ្នក ដើម្បីបន្ថយកំដៅលើផ្ទៃមុខ និងច្រមុះ
របស់អ្នក ។
-ច្របាច់ច្រមុះទាំងសងខាងថ្នមៗយ៉ាងហោចណាស់អោយបាន 5នាទី រឺក៏យូរជាងនេះ ប្រ
សិនបើឈាមនៅតែហូរ ។
-កុំគេងរាបស្មើទៅនឹងកំរាលអោយសោះ ត្រូវអង្គុយដើម្បីរក្សាជំហរក្បាលរបស់អោយនៅ
ខ្ពស់ជាងបេះដូង រហូតដល់ឈាមឈប់ហូរ ។
-កុំញីសសំបោរ រឺ កាកសំណល់ផ្សេងៗចេញពីច្រមុះ ក្នុងកំឡុងពេលដែលឈាមទើបតែ
ឈប់ហូរ ។
-ផ្អាករាល់សកម្មភាពផ្សេងៗ ដែលប្រើប្រាស់កំលាំងខ្លាំងៗ យ៉ាងហោចណាស់ 30 នាទី រឺ
យូរជាងនេះតាមដែលអាចធ្វើទៅបាន ។
-លោកអ្នកអាចប្រើថ្នាំបន្តក់ច្រមុះ ដើម្បីព្យាបាល និងថែរក្សាបរិវេណ ក្នុងច្រមុះអោយមាន
សំណើមល្មម មិនស្ងួតខ្លាំង ។
-ក្នុងករណីឈាមនៅតែហូរឥតឈប់ សូមប្រញាប់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ អោយបាន
ឆាប់កាន់តែល្អ ៕
ដកស្រង់ពី ទស្សនាវដ្តីទូរស័ព្ទឆ្នាំទី 06 លេខទី 062 តុលាឆ្នាំ 2010