CamNews

គ្រោះថ្នាក់ 

ចង់​គេច​ពី​ការ​ប្រឡង សិស្ស​ស្រី​ម្នាក់​ដាច់​ចិត្ត​ លោត​តាម​បង្អួច​ថ្នាក់​រៀន​បាក់​ជើង

(អាមេរិក)៖ សិស្សស្រីអាយុ១៥ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងលោតចេញតាមបង្អួចថ្នាក់រៀន ព្រោះតែគេចពីការ​ប្រឡង។ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងនៅរដ្ឋ New Jersey ប៉ូលិសនិយាយថា ក្មេងស្រីដែលជាសិស្ស រងគ្រោះ មិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ឲ្យដឹងទេ ដោយនៅថ្ងៃកើតហេតុ នាងត្រូវចូលថ្នាក់ធ្វើតេស្តប្រឡង តែមិនមានការអះអាងថា មុខវិជ្ជាអ្វីទេ កាលពីថ្ងៃពុធកន្ល​ងទៅនេះ។

បន្ទាប់មក នាងក៏ដើរចូលទៅបន្ទប់មួយ ដែលគេគិតថា​ជាថ្នាក់ប្រ​ឡង តែបែរជាក្មេងស្រីរូបនេះ ចូលទៅបន្ទប់នារីៗ ហើយឡើងបង្អួចរួចលោតចុះមកក្រោម កម្ពស់២២ហ្វីត ដើម្បីគេចមិនចង់ប្រឡង ហើយក៏ស្រែកឲ្យគេជួយ។ បុគ្គលិកសាលា បាននាំយកសិស្សស្រីរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ក្នុងសាកលវិទ្យាល័យ Jersey Shore នៅ Neptune ដែលនាងកំពុងសម្រាកព្យាបាល ព្រោះតែរងរបួសបាក់ឆ្អឹងកជើង៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news