CamNews

តារា 

យូរី មាន​ហាង​ឆេង​ខ្ពស់ ស្រប​ពេល​ចំណ​ងស្នេហ៍ ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល

ភ្នំពេញ៖ ការបង្ហាញខ្លួន របស់តារាចម្រៀង យូរី តាមរយៈការច្រៀង ឲ្យផលិតកម្មនៅក្នុងស្រុក
បានធ្វើឲ្យមហាជនជាទូទៅ ដាក់ការចាប់ អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបនាង រហូតដល់មានការ
គាំទ្រពី សំណាក់ទស្សនិកជនជាច្រើន ជាពិសេសស្រទាប់យុវវ័យ រហូតបានបង្កើតជាក្រុមគាំទ្រ
តាមហែហមដល់ឆាកតន្រ្តី មិនចាញ់តារាចម្រៀង រៀមច្បងល្បីប៉ុន្មានឡើយ ។

ការបោះជំហានទៅមុខជាបណ្តើរៗ ជាមួយនឹង អាជីពជាអ្នកសិល្បៈ ទើបធ្វើឲ្យតារាចម្រៀងស្រី
សម្បុរស កញ្ញា យូរី កំពុងតែមាន ហាងឆេងសម្រាប់ ទីផ្សារក្នុងស្រុក។ គេនៅចាំបានថា ក្នុង
អំឡុងចុងឆ្នាំ២០១២ រហូតឈាន ចូលដល់ឆ្នាំ២០១៣ នេះ តារាចម្រៀងស្រី រូបនេះ បាននឹង
កំពុង បង្ហាញវត្តមានជាច្រើន តាមរយៈការ ឡើងច្រៀង នៅតាមបណ្តា ស្ថានីយទូរស្សន៍ ក៏
ដូចជាក្នុង កម្មវិធីផ្សេងៗ ទាំងនៅក្នុងទីក្រុងភ្នំពេញ និង តាមបណ្តាខេត្តនានា។

ភាពជោគជ័យ ក្នុងអាជីពជា អ្នកចម្រៀងរបស់នាង ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋាន មើលឃើញ
ថា តារាចម្រៀង កញ្ញា យូរី កំពុងតែមាន ឱកាសយ៉ាងខ្លាំង ក្នុងការឆក់យកទីផ្សារសិល្បៈ ដែល
អាចរកចំណូល បានខ្ពស់ជាងគេ ក្នុងពេលឡើងច្រៀងម្តងៗ។ មានទស្សនៈជាច្រើន បាននាំគ្នា
លើកឡើងថា នាង យូរី គឺជាតារាចម្រៀងដែល កំពុងតែស្ថិតក្នុង លំដាប់ជួរមុខ ហើយក៏ជាតារា
ដែលមានទីផ្សារ និងទទួលបាន ការគាំទ្រខ្លាំងក្លាជាងគេ ពីសំណាក់យុវវ័យ ប្រុស-ស្រី។

ស្របពេលជាមួយនឹង ការក្ដោបឱកាសលើ ទីផ្សារចម្រៀងក្នុងស្រុក បានយ៉ាងពេញទំហឹងនេះ
កញ្ញា យូរី ក៏កំពុងតែ ជួបជំពប់នូវរឿងរ៉ាវស្នេហា ដ៏ស្រួចស្រាល់ ជាមួយនឹង តារាចម្រៀងរួមទ្រនំ
គឺ លោក អាន គុណកូឡា ដោយអ្នកទាំងពីរ ថែមទាំងបង្ហាញ រូបថតស្និទ្ធស្នាលគ្នា ប្រៀបបីដូច
ជា លលកញីឈ្មោលមួយគូ ប្រកបដោយការ យល់ចិត្តថ្លើមគ្នាខ្ពស់។

ចំណុចដ៏រសើប ក្នុងរឿងស្នេហា របស់អ្នកទាំងពីរ តែងតែមានភាគី ណាមួយចេញ មុខច្រាន
ចោល ថាជារឿងមិនពិត ព្រោះសម្អាងថា ជាមិត្តភក្តិរួមទ្រនំ មិនអាចបង្កាត់ភ្លើង ស្នេហ៍ជាមួយ
អ្នករស់ នៅក្នុងដំបូលតែមួយ ចេញចូលឃើញ មុខគ្នារាល់ថ្ងៃបានទេ ។ ម្យ៉ាងបើក្ដីស្នេហារវាង
យូរី និង អាន គុណកូឡា ត្រូវបានលាងត្រដាង ជាសាធារណៈមែននោះ គឺអាចជះឥទ្ធិពលយ៉ាង
ខ្លាំង ដល់ប្រជាប្រិយភាព របស់ពួកគេទាំងពីរ។ ម៉្លោះហើយទោះជា ចំណងស្នេហានោះ ត្រូវ
បានវេញ ត្របាញ់យល់ចិត្តគ្នា ក្នុងកម្រិតណាក៏ដោយ ក៏ពួកគេត្រូវតែបដិសេធ និងរុញទម្លាក់
ទៅក្នុងស្ថានភាព ជាពាក្យចចាមអារ៉ាមនោះដែរ៕

 


ដោយ ៖ LookingTODAY
ផ្តលសិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment yuri