CamNews

តារា 

Mark និយាយអ្វីខ្លះ នៅពេលដែលមិត្តស្រីរបស់ខ្លួន ងាកទៅជិតដិតជាមួយនិងនាង Mint ជាថ្មីម្តងទៀត?

ថៃ ៖ នៅក្នុងថ្ងៃជំលៀងលាភាពនៅលីវរបស់នាង Margie Rasri បានលេចធ្លាយនូវរូបថតរបស់តារា​សម្ដែងថៃ Kimberly និង Mint Chalida ថតរូបស្និទ្ធស្នាលគ្នាខ្លាំងណាស់ រីឯអ្នកគាំទ្រវិញក៏សប្បាយចិត្តមិនស្ទើរដែរ ព្រោះតារាថៃទាំងពីរដួងនេះ ត្រលប់មកជានាជាមួយគ្នាវិញ ដូចជាមិត្តល្អម្តងទៀត ។ 

យ៉ាងណាមិញ ទាក់ទងជាមួយនិងបញ្ហារបស់ លោក Mark prin ជាមួយនិងនាង Mint Chalida ហាក់បីដូចជាមិនងាយត្រលប់មកជិតដិតគ្នាដូចពីមុនបានឡើយ ព្រោះជម្លោះរវាងអ្នកទាំងពីរ ហាក់បីដូចជាកក្រើកពេញប្រទេសថៃ កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ។ 

តួប្រុសក្នុងរឿង "ស្នេហាអនឡាញ" ​បានបន្តនៅក្នុងកិច្ចសម្ភាស៍ថា ចំពោះការវិលត្រលប់ទៅធ្វើជាមិត្តជាមួយនិងនាង Mint Chalida លោកក៏មិនដឹងដូចគ្នាថា អាចដូចដើមដែរទេ ដូច្នេះហើយមានតែទុកឲ្យពេលវេលាជាអ្នកដោះស្រាយទៅចុះ ៕



លោក Mark prin


តារា​សម្ដែងថៃ Kimberly និង Mint Chalida 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Mark prin Kimberly Mint Chalida