ថ្មីៗនេះ Miley Cyrus ត្រូវបាន Marc Jacob អញ្ជើញ អោយទៅ ថតរូបផ្សាយ ពាណិជ្ជកម្ម មួយក្នុង ដើមឆ្នាំ ២០១៤ នេះ ។ Marc ត្រូវបាន គេដឹងថា ជាអ្នកស្រលាញ់ និងចូលចិត្ត Miley Cyrus ជាខ្លាំង ហើយ តែងតែ ហៅនាង អោយមកថត រូបអោយខ្លួន ជានិច្ច ប៉ុន្តែ មិនមែន បុគ្គលិក ទាំងអស់ សុទ្ធ តែចង់ ធ្វើការ ជាមួយ Miley Cyrus នោះទេ ។
ពេលដែល អញ្ជើញ Miley Cyrus មកថត ផ្សាយពាណិជ្ជកម្មនេះ Juergen Teller ដែលជា ជាងថត រូប ប្រចាំ របស់ Marc នោះស្រាប់តែ បដិសេធ មិនព្រមថត អោយតារា ចំរៀងវ័យ ២១ ឆ្នាំនេះទេ ។ ដូច នេះជាងថត David Sims ជាអ្នកថត ជំនួស ហើយរៀបចំ ស្ទីលនៅលើ ខ្សាច់នេះវិញ ដោយ Stefan Beckman ។
Marc និយាយថា គាត់ស្រឡាញ់ Miley ណាស់ស្រឡាញ់ ស្ទីល, ទេព្យកោសល្យ គ្មានចន្លោះ ណា សោះឡើយ លោកមិន យល់ថា ហេតុអ្វីបានជា Juergen Teller មិនថត អោយនាង ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline