CamNews

ភាពយន្ត 

ខ្សែភាពយន្តរឿង Cold War របស់ចិន ចង់លោតចូល ក្នុងតារាងខ្សែភាពយន្ត អន្តរជាតិ

កាលពីពេលថ្មីនេះចិនបានប្រកាសខ្សែភាពយន្តថ្មីមួយរបស់គេដែលមានចំណងជើងថា Cold War
ដែលមានការចួលរួមសម្ដែងពីសំនាក់តារាល្បីៗដូចជា Aaron Kwok, Leung Ka-fai, Aarif Lee និង
Eddie Peng ជាដើម។

ខ្សែភាពយន្តនេះត្រូវបានគេនិពន្ធជាសាច់រឿងដែលនិយាយពីការស្វះស្វែងក្នុងការប្រឆាំងអំពើពុក
រលួយក្នុងជួរដ្ឋរបស់ចិន ដែលថតនៅក្នុងទីក្រុង ហុង កុង។ ហើយក្នុងយុទ្ធនាការផ្សព្វផ្សាយខ្សែ
ភាពយន្តនេះគេសង្កេតឃើញមានតារាជើងចាស់ជាច្រើនដែលបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយ
ខ្សែភាពយន្តនេះដូចជា Andy Lau តារាក្នុងរឿងស្ដេចល្បែង និងរួមមានតារាជើងចាស់ជាច្រើនរូប
ទៀត។

Andy Lau បង្ហាញមុខក្នុងកម្មវិធីផ្សព្វផ្សាយខ្សែភាពយន្ត

ខ្សែភាពយន្តរឿង Cold War នេះនឹងត្រូវបានចាក់បញ្ចាំងនៅទីក្រុង ហុង កុង នាថ្ងៃទី ១៣ តុលា
ខាងមុខនេះ ហើយគេសង្ឃឹមថាអាចនឹងចេញប្រលូកក្នុងទីផ្សារភាពយន្តអន្តរជាតិផងដែរ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ chinesefilms 

 


Tags: movie china