ហាងលក់ស្រោមអនាម័យនៅ Warmoesstraat 141, 1012 JB, Amtesdam (ហូឡង់)
មានការច្នៃប្រឌិតមួយដើម្បីទទួលការចាប់អារម្មណ៍ពីភ្ញៀវក្នុងស្រុក ក៏ដូចជាភ្ញៀវដែល
បានមកទស្សនាទីក្រុងដ៏ស្រស់ស្អាតនេះ។
បើសិនជាក្រឡេកមើលតែមួយភ្លែត អ្នកអាចនឹងច្រឡំថា វាជាតុក្កតា ប៉េងប៉ោងតូចៗត្រូវបានគូរ
ថែមនូវរូបសត្វគួរឲ្យស្រលាញ់។ ជាក់ស្តែងពេលពិនិត្យឲ្យច្បាស់អ្នកទេសចរណ៍ជាច្រើននាក់ បាន
ភ្ញាក់ផ្អើល និងចាប់អារម្មណ៍ពេលមើលឃើញប្រដាប់ប្រដាសំរាប់លេង កំប្លុកកំប្លែងនេះ ដែលបាន
ផលិតពីស្រោមអនាម័យ។
ហាងលក់ស្រោមអនាម័យនៅ Warmoesstraat 141, 1012 JB, Amtesdam (ហូឡង់)
រាល់ថ្ងៃមានអតិថិជនជាច្រើន បានចូលទិញរបស់របរនៅហាងនេះ
គំនិតដ៏ចម្លែកនេះបានធ្វើឲ្យហាងដែលធ្លាប់តែស្ងាត់មិនសូវមានភ្ញៀវ ប្រែជាមានភ្ញៀវចូលទិញយ៉ាង
ច្រើនស្ទើររាល់ថ្ងៃ។ សូម្បីតែអ្នកទេសចរណ៍មកពីឆ្ងាយៗ ក៏ចង់ទិញបណ្តាប្រដាប់ប្រដាលេងបែប
កំប្លែងនេះទុកធ្វើជារបស់អនុស្សាវរីយ៍ផងដែរ៕
ដោយ៖ សិលា
ប្រភព៖ k14