កាលពីចុងសប្តាហ៍កន្លងទៅនេះ វីដេអូស្តីពីជម្លោះមួយនៅព្រលានយន្តហោះ នៅទីក្រុងប៉េកាំង
ប្រទេសចិន ដែលគេបានបង្ហោះនៅលើអ៊ីនធឺណេត ត្រូវបានទទួលការចាប់អារម្មណ៍ចុចចូល
ទស្សនាច្រើនគួរសម ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត។
នៅក្នុងវីដេអូខ្លីខាងក្រោមនេះ គឺបង្ហាញពីសកម្មភាពនៃជម្លោះមួយដែលមិនគួរឲ្យកើតមានឡើយ
ជាពិសេសនៅក្នុងបរិវេន ព្រលានយន្តហោះ ដែលមានមនុស្សជាច្រើនឆ្លងកាត់នេះ។
សកម្មភាពជម្លោះនោះ គឺកើតឡើងរវាងបុគ្គលិកលក់សំបុត្រនៅព្រលានយន្តហោះមួយ នៅទីក្រុង
ប៉េកាំង ប្រទេសចិន ជាមួយនឹងភ្ញៀវធ្វើដំណើរមកទិញសំបុត្រ។ ក្នុងនោះភាគីជម្លោះទាំងសងខាង
បានដំឡើងសរសៃ ក ដាក់គ្នាយ៉ាងខ្លាំង មិនតែប៉ុណ្ណោះ បុគ្គលិកដែលលក់សំបុត្រនៅទីនោះ ថែម
ទាំងយកកៅអី គប់ទៅលើភ្ញៀវ ដែលជាភាគីជម្លោះរបស់ខ្លួនថែមទៀតផង។
សូមទស្សនាវីដេអូនៃជម្លោះនេះ ដូចខាងក្រោម ៖
ដោយ៖ សិលា
វីដេអូ៖ Youtube