CamNews

តារា 

Justin bieber អោបថើបនាង Hailey Baldwin គ្រប់ទីកន្លែងក្នុងគោលបំណងម្យ៉ាង

ហូលីវូដ ៖ កាលពីថ្ងៃទី ៣០ ខែវិឆ្ឆិកា ឆ្នាំ ២០១៨ តារាចម្រៀង Justin bieber បានអោបថើបនាង Hailey Baldwin គ្រប់ទីកន្លែងនៅទីក្រុង Los Angeles ក្នុងគោលបំណងបំបាត់ពាក្យចចាមអារាមថា ខ្លួននិងភរិយាមិនមានភាពផ្អែមល្អែមដូចមុន ។​

មិនត្រឹមតែប៉ុណ្ណោះ គេប្រទះឃើញប្តីប្រពន្ធមួយគូនេះ អោបគ្នាយ៉ាងស្អិតនៅក្នុងហាងកាហ្វេមួយកន្លែងពេលកំពុងតែរង់ចាំទទួលទានកាហ្វេផងដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា Justin bieber និង Hailey Baldwin បានចុះសំបុត្រអាពាហ៍ពិពាហ៍ក្រោយពីប្រកាសភ្ជាប់ពាក្យនៅលើគណនីអុិនស្រ្តាក្រាមបានប្រមាណជា ២ ខែ ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Justin bieber Hailey Baldwin