CamNews

តារា 

ជាការពិតដែល James Jirayu យកផ្កាមួយបាច់ធំ ជូននាង Bella មុខនិស្សិតជាច្រើននាក់?

ព័ត៌មានកំសាន្ត ៖ តារាល្បីទាំង ២ ដួងប្រចាំប្រទេសថៃ ដែល Fans កំពុងតែចង់ឲ្យទាំងអស់ 2 សាងស្នេហាពិតៗ ដោយមិនមែនគ្រាន់តែជាការសម្តែងនៅក្នុងសាច់រឿងតែប៉ុណ្ណោះទេ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា មានរូបថតបុរសម្នាក់កាន់បាច់ផ្កាធំមួយ ដែលត្រូវបានបែកធ្លាយ ហើយរូបថតនោះមានលក្ខណៈស្រដៀងនឹងលោក James Jirayu បេះបិទតែម្តង ជាងនេះទៅទៀតគេសង្ស័យថា លោក James យកផ្កាមួយបាច់ធំ ជូននាង Bella មុខនិស្សិតជាច្រើននាក់ ចំថ្ងៃដែលតារាស្រីរូបនេះបញ្ចប់ការសិក្សារបស់នាង ប៉ុន្តែលោក James នៅមិនទាន់ចេញមុខបញ្ជាក់ថា រូបថតនេះជារបស់អ្នកណានៅឡើយទេ ។​

គួរបញ្ជាក់ឲ្យដឹងថា ទើបតែបានបញ្ចប់ការសិក្សាថា្នក់ជាន់ខ្ពស់ពីសាកលវិទ្យាល័យ Thammasat University ផ្នែកវិជ្ជាជីវៈខាងសារព័ត៌មាន (Faculty of Journalism) និងផ្នែកទំនាក់ទំនង (Mass Communication) កាលពីថ្ងៃទី ០៦ ខែវិឆ្ឆិកា​ ឆ្នាំ ២០១៦ ៕









ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: James jirayu Bella ranee Weir Sukollawat