ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន ទើបតែបានបង្ហាញនូវ Clip វីដេអូមួយស្តីអំពី រថយន្ត
Nissan Juke បានបំបែកឯកត្តកម្មថ្មីរបស់ខ្លួនជាមួយការរត់តែកង់ពីរក្នុងរយៈពេលលឿន
បំផុតនៅឯ Goodwood Festival of Speed ។
អ្នកបើកបររថយន្តនេះមានឈ្មោះថា Driver Terry Grant បានបើកបរលើចំងាយផ្លូវ 1,6
គីឡូម៉ែត្រ ត្រឹមតែរយៈ ពេល 2 នាទី 55 វីនាទី ប៉ុណ្ណោះ ។ លោក Grant បាននិយាយថា
" បើករថយន្តតែកង់ពីរនៅលើកំណាត់ផ្លូវត្រង់មួយ ជារឿងដែលគ្មានបញ្ហាអ្វីឡើយ តែ
នៅ Goodwood មានផ្លូវកែងខុសៗគ្នា មានដើមឈើជាច្រើន ជញ្ជាំងមាននៅគ្រប់ទីកន្លែង
ដែលជាហេតុធ្វើអោយការសំឡឹងរបស់គាត់មានឧបសគ្គខ្លះៗ " ។ គាត់បានបន្ថែមថា
"ការបើករថយន្តតែកង់ពីរគឺដូចជាការបើករថយន្តតែដៃម្ខាង និង ភ្នែកម្ខាងខាងស្តាំ ខណៈ
ពេលដែលមួយចំហៀងខ្លួនត្រូវបានផ្តេកផ្អែកទៅនឹងជញ្ជាំងម្ខាងទៀតនៃរថយន្ត ។ គាត់
អាចមើលឃើញត្រឹមតែគំរបខាងមុខម៉ាស៊ីន បន្តិច និងមួយផ្នែកជាផ្ទៃមេឃប៉ុណ្ណោះ " ។
ទស្សនាជាមួយ Clip វីដេអូខាងក្រោម ៖
(ពី 24H)
ដោយ៖ យ៉ាវីន