CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងព្រហស្បតិ៏ទី21ខែកក្កដាឆ្នំា2011


ជូត
រាសីថៃ្ងនេះល្អជាមធ្យម ការរកស៊ីជំនួញលក់ដូរមានសភាពល្អជាធម្មតា។ តែដំនើរការ ការងារវិញមានសភាពរកំារកូសបន្ថិចជាមួយភាពភាន់ច្រលំ។
ឆ្លូវ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែតមុខរបររកស៊ីមានភាពលូតលាស់ទៅមុខជាលំដាប់។មនុស្ស
ស្រីដែលកើតឆ្នាំនេះប្រាកដជាទទួលលាភធំដែលមិនធ្លាប់មានក្នុងថៃ្ងនេះ។
ខាល
រាសីថៃ្ងនេះល្អជាបង្គួរលោកអ្នកដែលមានគំរោងវិស្សមកាលទៅផ្លូវឆ្ងាយប្រាកដជាសុខសាន្ត
និងមានមនុស្សរាក់ទាក់ជាច្រើននាក់។ ថៃ្ងនេះលោកអ្នកអាចទទួលលាភពីមនុស្សស្រី។
ថោះ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត មុខរបបរកស៊ីមានចំនូលច្រើនចំនែកឯអតិថិជនវិញក៏មានអ្នក
ចំនូលថី្មផងដែរ។ ការងារដែលប្រកបក្នុងក្រុមហ៊ុន និងទទួលបានជោគជ័យនិងទទួលបាន
ការកោតសសើរពីចៅហ្វាយនាយផងដែរ។
រោង
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាងថៃ្ងនេះលោកអ្នកដែលប្រកបជាមន្រី្តរាជការត្រូវប្រយ័ត្នពីជន
ខិលខូចមួយចំនួនតាមធើ្វទុកទោសរហូតដល់បាត់បង់មុខមាត់។ ការរកស៊ីវិញ អាចបញ្ហាជាមួយអ្នកដែលលក់ដូរជិតគ្នាៗព្រោះតែពាក្យសំដី។
ម្សាញ់
រាសីថៃ្ងនេះល្អជាបង្គួរ ការប្រកបរបបរកស៊ីដំនើរការទៅមុខជាលំដាប់ជាមួយនឹងការចំាឈឺ
ឆ្អាលពេលមានរឿងទៀតផងដែរ។ថៃ្ងនេះបើលោកអ្នកបានបញ្ហាដោះស្រាយមិនចេញសូម
បង្ហើយវាចាចុះប្រាកដជាដោះស្រាយបានជាក់ជាមិនខាន។
មមី
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាងភាពឈ្លោះប្រកែកបានកើតឡើងសឹងតែគ្របម៉ោងពេលព្រោះ
តែភាពយល់ច្រលំគ្នាទៅវិញទៅមក។ដូច្នេះថៃ្ងនេះមិនត្រូវធើ្វតាមចិត្តខឹងឡើយត្រូវតែរកដំនោះ
ស្រាយទើបជាការល្អ។
មមែ
រាសីថៃ្ងនេះល្អជាឡើងខ្ពស់ត្រដែតចំណងដៃអាពាហ៏ពិពាហ៏ដែលបានប្រព្រឹត្តឡើងក្នុងថៃ្ងនេះ
ប្រាកដជាត្រជាក់ត្រជុំក្នុងរង្វង់គ្រួសារបី្តប្រពន្ធភរិយាថី្មថ្មោងនេះ។ ចំនែកឯអ្នកធើ្វការក្នុងក្រុមហ៊ុនវិញក៏ទទួលបានលាភធំផងដែរ។
វក
រាសីថៃ្ងនេះល្អជាបង្គួរ សកម្មភាពដំនើរការការងារក្នុងក្រុមហ៊ុនហាក់បីដូចជាស៊ីចង្វាក់គ្នា
និងមិនមានភាពប្រជែងគ្នាផងដែរ។ បើជាអ្នកមន្រី្តរាជការវិញនិងទទួលបាន លាភធំ។
រកា
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការរកស៊ីមានភាពស្រុតចុះតែម្តងដោយមិនអាចងើបក្បាលរូច។ ថៃ្ងនេះលោកអ្នកត្រូវចេះប្រយ័ត្នប្រយែង។
ចរ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការងារដែលមិននឹកស្មានថាអាចធើ្វទៅរួចនិងសំរេចក្នុងថៃ្ងនេះ ចំនែកឯគូស្នេហ៏វិញនិងទទួលបានដំនឹងល្អ ឫអាចមានសមាជិកថី្មចូលមកក្នុក្រុមគ្រួសារផងដែរ។
កុរ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការរកស៊ីរួមទំាងការងារិញមានដំនើរការល្អនិងមានភាពខ្ពស់មុខខ្ពស់
មាត់ផងដែរ។តែមិនត្រូវជឿទុកចិត្តនរណាម្នាក់ឡើយប្រយ័ត្នបាត់បង់មុខដំនែង។

Tags: