CamNews

តារា 

Miley Cyrus លេចមុខសារជាថ្មី កាន់តែកែលែងឡើង

ជាការពិតណាស់​ ទស្សនិកជនគ្រាន់តែលឺឈ្មោះ Miley Cyrus ទស្សនិកជនច្បាស់ជាព្រឺសម្បុរ
គ្រវីក្បាលរួចទៅហើយមើលទៅ ព្រោះថាស្ទីលសំលៀកបំពាក់ និងការតុបតែខ្លួនរបស់នាង
កាន់តែអាក្រក់ទៅៗ ហើយឥលូវនេះ នាងកាន់តែកែលែងឡើងហើយ ។

Miley Cyrus, Instagram

ថ្មីៗនេះ Miley Cyrus បានលេចមុខចេញមក បង្ហោះរូបថ្មីដាក់ Instagram ដើម្បីកុំអោយអ្នកគាំទ្រ
ភ្លេចមុខ ។ ជាមួយនិងរូបថតថ្មីប៉ុន្មានសន្លឹកនេះ នាងធ្វើអោយគេភ្ញាល់ផ្អើលយ៉ាងខ្លាំង គឺនាង
បានកោរចិញ្ចើមរបស់នាង ឡើងរលោងស្រិល ដែលមើលទៅគួរអោយខ្លាច ។ ទស្សនិកជន
បានបញ្ចេញមតិថា Miley Cyrus កែលែងឡើងហើយ ប្រហែលជាយើងត្រូវគាំទ្រនាង អោយ
ដូចតារាចំរៀង Lady Gaga អញ្ចឹងមើលទៅ ជាមួយនិងរឿងឆ្កួតៗនេះ ។

Miley "không lông mày" pose ảnh bên Miranda Kerr 1

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានសប្តាហ៍មុននេះ នាងបានធ្វើអោយប៉ូលិសស៊ើបអង្កេតរឿង
នាងជក់បារីនៅលើឆាកតន្ត្រី MTV EMA នៅទីក្រុង Amsterdam ព្រោះប៉ូលិសសង្ស័យថាវាជា
គ្រឿងញៀន ៕

Miley "không lông mày" pose ảnh bên Miranda Kerr 2

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline, k14 


Tags: star entertainment hollywood singer miley cyrus