CamNews

ភាពយន្ត 

“The Little Vampire ឬ​ កូនបិសាច្រមក់” ដែល​កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត (មានវីដេអូ)

កំសាន្ត ៖ ធ្លាប់តែលឺគេនិយាយតៗគ្នាទាក់ទងនឹងបិសាចជញ្ចក់ឈាម នៅពេលដែលជួបមែនទែននឹងមានអារម្មណ៍យ៉ាងណា?

“The Little Vampire” ឬ “កូនបិសាចច្រមក់” ជាខ្សែភាពយន្តមួយដែលនិយាយពីក្មេងប្រុសម្នាក់បានជួយគ្រួសារបិសាចជញ្ចក់ឈាម ពីអ្នកប្រមាញ់។ បន្ទាប់ពីការរត់គេចពីអ្នកប្រមាញ់បិសាចជញ្ជក់ឈាម Rookery និង បែកបាក់ពីបក្សពួកអស់រយះពេលយ៉ាងយួរមក ​កូនបិសាចច្រមក់ Rodulph ក៏បានទៅជួបជាមួយនឹង Tony, កួនមនុស្សដែលមានអាយុ 13 ឆ្នាំប៉ុននឹងគេ តែអ្វីដែលចំលែកនោះគឺ Tony ចូលចិត្តប្រសាទចាស់ៗ ផ្នួរខ្មោច ជាពិសេសគឺពួកបិសាចជញ្ជក់ឈាម។ ដំបួងឡើយកូនបិសាចច្រមក់ Rudolph មិនទាន់ទុកចិត្តនឹង Tony ថានឹងអាចជួយបក្សពួករបស់គេបានឡើយ​ហើយក៏បានអស់សង្ឃឹមថានឹងបោះបង់ចោលនឹងការតស៊ូជាមួយនឹងក្រុមអ្នកប្រមាញ់ទៅហើយ ​តែ Tony មិនព្រមអោយ Rudolph បោះបង់នោះទេគេបាននិយាយលើកទឹកចិត្តហើយសន្យាថានឹងជួយក្រុមគ្រួសាររបស់ Rudolph មិនថាមានអ្វីកើតឡើងនោះទេ។​​ ដោយគ្រួសារបិសាចជញ្ជក់ឈាម Rudolph និងបក្សពួករបស់ពួកគេដែរកំពុងរងការគំរាមកំហែងពីការជិតផុតពួជនិងការតាមប្រមាញ់ចងអាឃាតពីអ្នកប្រមាញ់បិសាចជញ្ជក់ឈាម ទើប កូនបិសាច Rudolph សំរេចចិត្តព្រមអោយ Tony ជួយក្រុមគ្រួសាររបស់ខ្លួន។ ក្នុងដំណើរផ្សងព្រេងរបស់ពូកគេ ​កូនបិសាច Rudolph បាននាំ Tony ទៅទីក្រុង ​Transylvania ដែលជាទីក្រុងមួយដែលនៅឆ្ងាយពីកន្លែងដែលគេស្នាក់អាស្រ័យ។ ​តើប៉ាម៉ាក់របស់ Tony នឹងអនុញ្ញាតអោយទៅដែររឺទេ បើពួកគាត់ដឹងថា ត្រូវទៅផ្សងគ្រោះថ្នាក់ជាមួយបិសាចជញ្ជក់ឈាម?​ តើក្មេងទាំងពីរនឹងមានវិធានការណ៍បែបណា? ចង់ដឹងថាតើអំឡុងពេលជួយសង្គ្រោះក្រុមគ្រួសាររបស់កូនបិសាចតួច ក្មេងប្រុសទាំងពីរបានជួបជាមួយឧបសគ្គជាច្រើនយ៉ាងណានោះ ​សូមចូលរួមទស្សនាទាំងអស់គ្នានូវក្នុង រឿង​ កូនបិសាចច្រមក់​ ឬ The Little Vampire ដែលមានចាក់នៅគ្រប់រោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕







ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article The Little Vampire