CamNews

តារា 

Justin Bieber ចង់ជោគជ័យនៅក្នុងវិស័យសម្តែង ខ្សែភាពយន្ត

តារាបរទេស ៖ យោងតាមរបាយការណ៍ ដែលបានចេញផ្សាយ​  ដោយគេហទំព័រសារព័ត៌មាន
កំសាន្តបរទេស បានអោយដឹងថា Justin Bieber បាននិយាយបញ្ជាក់ថា ខ្លួនសង្ឃឹមនឹងមានភាព
ជោគជ័យមួយផ្សេងទៀត ពោលគឺ ក្នុងវិស័យសម្តែង។

គួរបញ្ជាក់ផងដែរថា​ កាលពីអំឡុងឆ្នាំ ២០១១ Justin ក៏ធ្លាប់បានចូលរួមសម្តែងរួចមកហើយនៅ
ក្នុងខ្សែភាពយន្តមួយដែលមានចំណងជើងថា CSI: Crime Scene Investigation ស្របពេលដែល
Justin ខ្លួនឯងផ្ទាល់ បានដើរតួជាភា្នក់ងារស៊ើបអង្កេតសំងាត់ CSI ។

លើសពីនេះទៅទៀត  របាយការណ៍ដដែល  ក៏បានបញ្ជាក់បន្ថែម ដោយស្រង់យកនូវសម្តីរបស់
Justin ដែលបានផ្តល់នូវកិច្ចសម្ភាសន៍  E! News នាពេលកន្លងទៅថា ៖​  ខ្ញុំសង្ឃឹមថា  ខ្ញុំនឹងធ្វើអ្វី
ច្រើនជាងនេះ  ទាក់ទិនទៅនឹងការសម្តែង  ខណៈ  ពេលដែលទើបតែបានចូលរួមសម្តែងនូវខ្សែ
ភាពយន្តបានខ្លះតែប៉ុណ្ណោះក្នុងអំឡុងឆ្នាំ ២០១១ បើសិនជាអាចខ្ញុំចង់ទទួលបានការគាំទ្រ ក៏ដូច
ជាភាពជោគជ៏យមួយផ្សេងទៀត ទាក់ទិននឹងវិស័យមួយនេះ ក្រៅពីជាតារាចម្រៀង៕

ដោយ ៖ ពិសី
ប្រភព ៖ Europe


Tags: international news strange entertainment