CamNews

តារា 

James Ma ទម្លាយចរិកហ្សុីនរបស់ Yaya, Margie និង Kimmy ខ្ទេចគ្មានសល់

កំសាន្ត ៖ ក្នុងនាមជាមិត្តជិតដិតម្នាក់ តារាសម្តែងប្រុស លោក James Ma បានទម្លាយចរិកហ្សុីនរបស់ស្រីស្អាតទាំងបីគឺនាង Yaya Urassaya, Margie Rasri និងនាង Kimmy Kimberly ។ 

លោក James Ma និយាយថា នាង Margie Rasri គឺជាមនុស្សងាយស្រួល ។ នៅពេលទទួលទានអាហារជាមួយគ្នា នាងសួរខ្ញុំមុនគេថាខ្ញុំចង់ញ្ញុាំអី ។ សម្រាប់អ្នកដទៃវិញគឺជ្រើសរើសអ្វីដែលគេចូលចិត្ត ប៉ុន្តែស្រីម្នាក់នោះមិនមែន Margie ទេ ព្រោះនាងញ្ញុាំអ្វីក៏បាន ។ 

ចំពោះ Yaya Urassaya វិញ គឺជាមនុស្សម្នាក់ដែលមានចិត្តគំនិតដូចខ្ញុំ។ ខ្ញុំនិងនាងដឹងអំពីចំណង់ចំណូលចិត្តគ្នាទៅវិញទៅមក សូម្បីតែអ្វីដែលយើងមិនចូលចិត្តក៏ដឹងដែរ ព្រោះយើងពីរនាក់មានអាយុស្មើគ្នា ។ 

សម្រាប់ Kimmy Kimberly វិញ នាងគឺជាមនុស្សម្នាក់ដែលមានចូលចិត្តញ្ញុាំរសជាតិខុសពីខ្ញុំបន្តិច ។ ចំពោះអាហារវិញ ខ្ញុំទុកឲ្យនាងជាអ្នកជ្រើសរើស ។ 

ដោយសារតែម្នាក់ៗសុទ្ធតែមានអត្តចរិក និងចំណុចល្អផ្សេងៗពីគ្នា ដូច្នេះហើយទើបពួកយើងជិតដិតនឹងគ្នា

James Ma

Margie Rasri

Kimmy Kimberly

Yaya Urassaya


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Yaya Urassaya Margie Rasri Kimmy Kimberly James Ma