CamNews

តារា 

តារាសម្តែង ៣ ដួង ដែលមានបងប្អូនបង្កើតស្អាតសង្ហាណាស់

ថៃ ៖ តារាសម្តែងថៃបីដួង ដែលមានបងប្អូនប្រុសស្រីមានរូបរាងសង្ហា និងស្រស់ស្អាតខ្លាំងណាស់ ។ ហើយតារាទាំងនោះត្រូវបានគេដឹងថា បានប្រលូកចូលក្នុងវិស័យសិល្បៈតាមរយៈបងប្អូនរបស់ពួកគេផងដែរ ។ 

១. Frunk Narikul មានប្អូនប្រុសសង្ហាម្នាក់ឈ្មោះថា Pond Ponlawit ដែលថ្មីៗនេះលោកធ្វើការនៅក្រោមការគ្រប់គ្រងរបស់ Nadao Bangkok ជាមួយនិងបងស្រីរបស់ខ្លួនដែរ ។ តារាប្រុសរូបនេះបានបង្ហាញខ្លួនក្នុងរឿងភាគមួយដែលមានចំណងជើងថា "Bangkok Love Stories" ។ 

២. Mint Chalida មានប្អូនប្រុសចំនួន ៣ នាក់ ប៉ុន្តែលោក Mond Tanutchai បានក្លាយខ្លួនជាតារាសម្តែងដូចបងស្រីដែរ ។ កំលោះសង្ហារូបនេះបានបង្ហាញខ្លួនជាច្រើនរឿងដូចជា "Water Boy The Series", "Fabulous 30 The Series", "Kiss Me Again", និង "The Judgement" ។

៣. ក្រលេកមកមើលបងប្អូនស្រីកូនកាត់ទាំងពីរដួងនេះវិញ គឺនាង Margie Rasri ដែលជាបងស្រីរបស់ Marina Sadanun វិញម្តង ។ នៅក្នុងឆ្នាំនេះប្អូនស្រីរូបស្អាតមួយដួងនេះនឹងបង្ហាញខ្លួននៅក្នុងរឿងស៊េរីថ្មីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Broadcast Thai Television ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Frunk Narikul Margie rasri Mint Chalida