CamNews

តារា 

អ៊ុន សុធា បង្ហាញភាព​កៀកកើយ ជាមួយតួឯកស្រី​ក្នុងរឿង "ព្រះធិនវង្សនាងពៅ"

ភ្នំពេញៈ តួឯកប្រុសរូបសង្ហាមាឌធំ កំពុងតែកាក់កប់ និងតំណែងជាតួឯក លោក អ៊ុន សុធា ថ្មីៗ នេះ បានបង្ហាញភាពស្និទ្ធស្នាល បែបលក្ខណៈផ្អែមល្ហែម ប្រៀបដូចជាគូស្នេហ៍ ជាមួយស្រីស្អាត វ័យក្មេងម្នាក់ ដែលទស្សនិកជនស្គាល់ច្បាស់ថា ជាតារាសម្តែងស្រីពន្លកថ្មី ទើបតែបានចូលរួម សម្តែង ជាមួយលោកក្នុងរឿង “ព្រះធិនវង្សនាងពៅ” កំពុងតែបញ្ចាំងនៅក្នុង ស្ថានីយទូរទស្សន៍ បាយ័ន។

ថ្មីៗនេះ តារាសម្តែងរូបសង្ហា មាឌមាំ លោក អ៊ុន សុធា បានបង្ហាញភាពផ្អែមល្ហែមស្អិតរមួត ជាមួយស្រីស្អាតវ័យក្មេង សម្បុរស្រ អែម ជាពន្លកថ្មី ដោយលោកបានថតរូបជាច្រើនសន្លឹក បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ របស់លោក ដោយពួកគេទាំងពីរនាក់ បានបណ្តើរគ្នាត្រសង ទៅញុំាអី និងបង្ហាញកាយវិការ ផ្អែមល្ហែមជាមួយគ្នា ដោយបើកចំហរ ទៀតផង បន្ទាប់ពីតារាប្រុសស្រីមួយគូនេះ បានចាប់ដៃគូគ្នាសម្តែងរឿងដំបូង ។

តាមរយៈការបង្ហាញភាពសិ្នទ្ធស្នាល បញ្ចេញស្នាមញញឹមដាក់គ្នា ប្រៀបដូចជាគូស្នេហ៍ ថ្មីថ្មោង នេះ ត្រូវបានប្រភពពីអ្នកមិត្តភក្តិ លោក សុធា បង្ហើបឲ្យដឹងថា ពួកគេទាំងពីរនាក់មិនមាន ទំនាក់ ទំនង ជាលក្ខណៈស្នេហា ដូចទស្សនិកជន គិតនោះទេ ។សម្រាប់ការបង្ហាញ ពីការស្និទ្ធស្នាល នោះ គឺ សុធា គេស្រលាញ់រាប់អានប្រៀប ដូចជាប្អូនស្រី។ ម្យ៉ាងទៀតនាង ក៏ទើបតែបោះ ជំហាន ចូលសិល្បៈ មិនទាន់ដឹង និងយល់ពីការងារហេតុ ដូច្នេះហើយបានជាតារាសម្តែង រាងខ្ពស់ ស្រឡះរូបនេះ ហាក់មានភាពស្និទ្ធខ្លាំងជាមួយតួឯកស្រីរូបនេះ ក្នុងបំណងផ្ដល់បទពិសោធឲ្យគ្នា តែប៉ុណ្ណោះ។

LookingTODAY មិនទាន់អាចទាក់ទង ទៅម្ចាស់សាម៉ីខ្លួន លោក អ៊ុន សុធា ដើម្បីសាកសួរបានទេ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤នេះ ។
តារាសម្ដែង ក្តោបតំណែង តួឯកស្ទើរគ្រប់រឿង លោក អ៊ុន សុធា ក៏ធ្លាប់បានបកស្រាយប្រាប់ គេហទំព័រ LookingODAY ថា នៅពេលនេះ លោកនៅមិនទាន់មានម្ចាស់ចិត្ត ឬក៏គួចចិត្តលួច ស្រលាញ់ លើនារីណាម្នាក់ ក្នុងបេះដូងទេ ព្រោះពេលនេះ លោកកំពុង តែសប្បាយចិត្ត និង ការងារកំពុង តែចាប់ផ្តើមឡើងកូដ ហើយរឿងស្នេហាត្រូវទុក មួយឡែកពេលណា ពេលហ្នឹងចុះ ៕


ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star actor actress un sothea khmer star