CamNews

តារា 

តារាល្បីប្រចាំប្រទេសថៃ លោក Mario បង្ហើបប្រាប់ពីប្រវត្តិខ្លះៗ ​និងរូបថតសង្ហាមួយចំនួន

ព័ត៌មានកំសាន្ត​ ៖ អស់លោកអ្នកប្រហែលជាបានស្គាល់រួចហើយតារាសម្តែងរូបសង្ហារបស់ប្រទេសថៃគឺលោក Mario Maurer ដែលលោកមានឈ្មោះមួយផ្សេងទៀតថា Nuttavut Maurer (ឈ្មោះហៅក្រៅ) ។​ 

បុរសសង្ហាលោក Mario Maurer សព្វថ្ងៃនេះលោកមានវ័យទើបតែ ២៧ ឆ្នាំប៉ុណ្ណោះ ហើយ Mario កើតនៅក្នុងថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ១៩៨៨ ។លោក Mario មានសាច់ញិតតែម្នាក់គតិដែលមានឈ្មោះថាលោក Marco Maurer ។ 




គួររំលឹកឲ្យដឹងថា បុរសសង្ហាលោក Mario Maurer មានកេរ្តិ៍ឈ្មោះល្បីល្បាយនៅក្នុងរង្វង់សិល្បៈតាំងពីឆ្នាំ ២០០៤ រហូតមកដល់បច្ចុប្បន្ននេះ ។ 

នាពេលបច្ចុប្បន្ននេះ លោក Mario Maurer ត្រូវបានគេដឹងថា លោកមានមុខរបបជាតារាសម្តែង ដែលកំពុងតែល្បីឈ្មោះមួយរូប ដែលពោរពេញទៅដោយទេព្យកោសល្យ ពូកែខាងបញ្ចូលមនោសច្ចេតនាទៅតាមសាច់រឿង មិនតែប៉ុណ្ណោះលោកថែមទាំងមានរូបរាងស្រស់សង្ហាមុខមាត់ស្អាតគួរ ដែលធ្វើឲ្យមនុស្សស្រីជាច្រើន ចាប់អារម្មណ៍ទាំងការសម្តែង និងមុខមាត់របស់លោកថែមទៀតផង​ ៕






ដោយ ៖ គន្ធា


Tags: Mario Maurer Thai Actor