CamNews

មិនគួរឲ្យជឿ 

ផាកពិន័យ500$ ព្រោះជួយអ្នកសុំទាន

គ្រាន់ចង់ជួយមនុស្សគ្មានមផ្ទះសំបែងម្នាក់ បុរសម្នាក់ត្រូវបានប៉ូលីសផាកដោយចោទ
ប្រកាន់
ថា "ចោលសំរាមអាណាធិបតេយ្យ" ។ បុរសដែលស៊យម្នាក់នោះមានឈ្មោះថា
John Davis
រស់នៅរដ្ឋOhio សហរដ្ឋអាមេរិច។

លោកJohn បានឲដឹងថា ពេលកំពុងបើកបរនៅលើផ្លូវ Highway គាត់បានជួបប្រទះនឹងអ្នកសុំទាន
ពិការម្នាក់
កំពុងអង្គុយលើកង់រទេះ។ ភ្លាមនោះគាត់ក៏បានលូកយកលុយប៉ុន្មានដុល្លារ ប៉ុន្តែដោយ
សារកំពុងបើកបរដោយល្បឿនលឿនលើផ្លូវHighway​ ទើបJohn Davis បើកកញ្ចក់រថយន្តហើយ
បោះលុយនោះទៅឲ្យអ្នកសុំទានរើស។ ពិតជាសំណាងអាក្រក់សំរាប់លោក ប៉ូលីសល្បាតបានឃាត់
និងផាកលោកចំនួន 500USD ព្រោះទោស"ចោលក្រដាសពីរថយន្តនៅកន្លែងសាធារណៈ"។

John Davis ស្មានមិនដល់ថា អំពើល្អរបស់ខ្លួនបែរធ្វើឲគាត់ត្រូវប៉ូលីសផាកលុយទៅវិញ

លោកJohn Davisបាននិយាយថា : “ បងប្រុសខ្ញុំក៏ពិការជើង ដូច្នេះនៅពេលដែលខ្ញុំបានឃើញអ្នក
សុំទានអភ័ព្ទនោះ ខ្ញុំក៏ចង់ជួយ។ ខ្ញុំគិតថា យើងគួរធ្វើរឿងអ្វីមួយសំរាប់អ្នកទន់ខ្សោយ ក្រីក្រលំបាក "។
លោកJohn Davis ជាមនុស្សដែលឧស្សាហ៏ធ្វើការ និងតែងតែជួយមនុស្សគ្រប់គ្នា។ ពេលត្រូវប៉ូលីស
ផាក ព្រោះតែសកម្មភាពក្នុងគោលបំណងល្អ គាត់ពិតជាភ្ញាក់ផ្អើលនិងខឹងយ៉ាងខ្លាំង។ គាត់បានឲ្យដឹង
បន្ថែមថា: “ ខ្ញុំមិនបានខ្វះការគោរពទៅលើប៉ូលីសឡើយ តែខ្ញុំមិនចង់អស់លុយដោយសារការផាក
ពិន័យមិនសមហេតុផលនេះឡើយ ”៕

ប៉ូលីសបានផាកJohn Davis 500 USD ព្រោះទោសចោលសំរាមលើផ្លូវសាធារណៈ

ដោយ៖ nano
ប្រភព៖ k14



Tags: John Davis unbelievable strange