Lawrence John Ripple ជាបុរសម្នាក់អាយុ ៧០ឆ្នាំ នៅអាមេរិក និយាយប្រាប់នគរបាលថា ខ្លួន
ស៊ូដេកគុក ប្រសើរជាងនៅផ្ទះជាមួយប្រពន្ធ។
ឈ្មោះ Lawrence នេះ បានសារភាពថា ខ្លួនប្លន់ធនាគារ ក៏ព្រោះតែដើម្បីគេចពីប្រពន្ធ
ប្រភពព័ត៌មានពី dailymail មិនបានប្រាប់ឱ្យដឹងនូវពេលវេលានៃថ្ងៃកើតហេតុនោះទេ ប៉ុន្តែ បាន
ឱ្យដឹងថា ពេលមកដល់ធនាគារពលកម្ម នៅរដ្ឋ Kansas អាមេរិក ឈ្មោះ Lawrence បានប្រគល់
ក្រដាសមួយទៅឱ្យបុគ្គលិក ស្នើឱ្យប្រគល់ប្រាក់មកឱ្យខ្លួន។ លោក Lawrence ថែមទាំងគំរាមថា
ខ្លួនមានកាំភ្លើង។
បុគ្គលិកធនាគារ ភ្លាមនោះ ក៏បានធ្វើតាម ដោយប្រគល់ប្រាក់ទៅឱ្យ Lawrence ។ ប៉ុន្តែ បន្ទាប់ពី
ទទួលបានប្រាក់ហើយ Lawrence មិនបានរត់ទៅណានោះទេ។ គាត់នៅអង្គុយក្នុងធនាគាររង់ចាំ
សន្តិសុខមកដល់ ហើយប្រាប់ថា “មនុស្សដែលពួកលោកកំពុងរកគឺខ្ញុំនេះហើយ”។
Lawrence ឱ្យដឹងថា សុភមង្គលកម្រនឹងកើតមានចំពោះគ្រួសាររបស់លោក
សន្តិសុខបានយកប្រាក់ត្រឡប់ទៅវិញ រួចរាយការណ៍ទៅកាន់នគរបាល។
បុគ្គលិក FBI ម្នាក់សរសេរនៅក្នុងឯកសារសួរចម្លើយថា Lawrence បានឈ្លោះប្រកែកគ្នាជាមួយ
ប្រពន្ធកាលពីព្រឹកថ្ងៃកើតហេតុ ហើយនិយាយថា គាត់ “មិនចង់នៅក្នុងផ្ទះក្នុងស្ថានភាពបែប
នេះទៀតទេ”។
Lawrence បានសារភាពប្រាប់នគរបាលថា គាត់បានយកក្រដាសចេញ រួចសរសេរនៅចំពោះមុខ
ប្រពន្ធថា នឹងទៅប្លន់ធនាគារ។ លោកនិយាយត្រង់ចំពោះមុខប្រពន្ធថា ខ្លួន “ស៊ូនៅគុកប្រសើរជាង
នៅផ្ទះ”។
Lawrence (ឆ្វេង) បានសរសេរនៅចំពោះមុខប្រពន្ធថា ខ្លួននឹងទៅប្លន់ធនាគារ ដើម្បីបានចូលគុក
ដូចបំណងមែន លោក Lawrence ត្រូវបានចោទប្រកាន់ថា បានប្លន់ធនាគារ។ ឯកសារតុលាការ
ដែលចុះផ្សាយនៅលើអ៊ីនធឺរណែតឱ្យដឹងថា លោក Lawrence ក៏មិនមានមេធាវីនោះដែរ។
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ dailymail