CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងសៅរ៏ទី២៣ខែកក្កដាឆ្នំា២០១១



ជូត
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង មុខរបបរកស៊ីមានភាពតឹងតែងជាមួយអតិថិជន។
ថៃ្ងនេះលោកអ្នកអាចមានរឿងធំបណ្តាលអោយបាត់បង់មុខមាត់ផងដែរ ដូច្នេះត្រូវ
ចេះប្រយ័ត្នប្រយែង។
ឆ្លូវ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែតភាពទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មមានសភាព
ល្អអាចយល់ការណ៏បានឆាប់រហ័ស។ ចំនែកឯបញ្ហាស្នេហាវិញមានភាពផ្អែមល្អែម។
ខាល
រាសីថៃ្ងនេះល្អជាមធ្យម សកម្មភាពដំនើររកស៊ីហាក់បីដូចជាមិនសូវល្អ តែមិនមានអី្វ
ចោទជាបញ្ហាឡើយ។ ថៃ្ងនេះលោកអ្នកអ្នករកចំនូលបានតែបន្ថិចបន្តួចតែប៉ុណ្ណោះ។
ថោះ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង បញ្ហាក្នុងគ្រួសារអាចកើតមានដោយសារតែការយល់
|ច្រលំរវាងគ្នានិងគ្នា ដូច្នេះលោកអ្នកមិនត្រូវប្រកាន់ចិត្តខឹងច្រើនពេកនោះទេព្រោះ
អាចអោយលោកអ្នក ខឹងខុស ខឹងខូច ខឹងមិនឆ្លាត ខាតខ្លូនឯងទៅវិញនោះទេ។
រោង
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត មុខរបបរកស៊ីមានដំនើរការយ៉ាងរលូនទៅមុខជាមួយ
នឹងស្មារតីដ៏រឹងមំាក្នុងការឈរមុខរកស៊ីក្នុងជំនួញធំ។ថៃ្ងនេះលោកអ្នកមានលាភធំ
ដោយទទួលបានមកពីមនុស្សស្រី។
ម្សាញ់
រាសីថៃ្ងនេះល្អជាបង្គួរ ថៃ្ងនេះបើកលោកអ្នកបើកហាងថី្មរឺឡើងគេហដ្ឋានថី្មប្រាកដ
ជាទទួលបានលាភជ័យល្អ។ ចំនែកឯអ្នកធើ្វការងារក្នុងស្ថាប័នវិញប្រាកដជាទទួល
បានការកោតសសើរពីចៅហ្វាយនាយផងដែរ។
មមី
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត មុខរបបរកស៊ីមានភាពដើរទៅមុខបានល្អ។ថៃ្ងនេះនិង
មានអតិថិជនមានទំនាក់ទំនងដោះដូរជាមួយលោកអ្នកជាក់ជាមិនខានដូច្នេះត្រូវចេះ
ចាប់ឱកាសនេះដើម្បីយកផលចំនេញទៅថ្ងៃក្រោយ។
មមែ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង លោកអ្នកមិនត្រូវធើ្វដំនើរទៅណាមកណាឡើយបើពុំចំាបាច់
ព្រោះថាវាបណ្តាលអោយមានបញ្ហានៅតាមផ្លូវជាយថាហេតុ។ចំពោះលុយកាក់ក៏ត្រូវ
|ប្រយ័ត្នដែរព្រោះអាចបាត់បង់ដោយសារមនុស្សមិនស្គាល់មុខបានប៉ុនប៉ងយកតែម្តង។
វក
រាសីថ្ងៃនេះល្អជាមធ្យម ក្នុងរង្វង់គ្រួសាមានភាពសប្បាយរីករាយរូមទំាងស្នាមសើច
ញញឹមផងដែរ។ ចំពោះលុយកាក់វិញហាក់ដូចជាទទួលបានតិចតួចតែប៉ុណ្ណោះតែ
មិនមានអី្វចោទជាបញ្ហាឡើយ។
រកា
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ចំនូលចំនាយប្រចំាថ្ងៃមិនមានអី្វចោទជាបញ្ហាឡើយ។
ចំពោះការងារវិញក៏ទទួលបានចំនូលពីអតិថិជនជាច្រើនផងដែរ។
ចរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង បើសិនជាអ្នកមន្រី្តរាជការវិញត្រូវប្រុងប្រយ័ត្នរាល់ពាក្យសំដី ដែលនិយាយចេញមកព្រោះអាចមានពាក្យធ្ងន់ស្រាលបណ្តាលអោយគេតាមចាប់កំហុស។ ថៃ្ងនេះចំពោះគូរស្នេហ៏ត្រូវចេះអត់អោនអោយគ្នាទៅវិញទៅមក។
កុរ
រាសីថៃ្ងនេះល្អជាបង្គួរមុខរបររកស៊ីមានភាពរីកចំរើននិងមានអ្នកជួយដោះស្រាយរកកិច្ចការ
ទំាងឡាយ។ចំនែកឯការងារវិញមានភាពរីកចំរើនទៅមុខផងដែរ។បញ្ហាស្នេហាវិញមានភាព
ផ្អែមល្អែម។

Tags: