CamNews

រថយន្ត 

រថយន្តទំនើប Rolls-Royce Phantom ជាមួយថាសកង់ ដាំពេជ្រ

រូបរាងដ៏ស្រស់ស្អាតរបស់ Rolls-Royce Phantom Drophead Coupe ជាមួយ ថាសកង់ទំហំ
២៤ inch មានដាំដោយគ្រាប់ពេជ្រ បានធ្វើអោយមហាជនទាំងឡាយមានឱកាសគយគន់
ដោយមិនចង់ដាក់នេត្រាឡើយ ។

ការធ្វើជាម្ចាស់កម្មសិទ្ធលើរថយន្តទំនើប Rolls-Royce Phantom Drophead Coupe តំលៃ
៤៥០.០០០ ដុល្លាអាមេរិច គឺជាក្តីបំណងរបស់មនុស្សជាច្រើន ។​ ប៉ុន្តែចំពោះរថយន្តមួយ
នេះប្រហែលជាវាមិនទាន់បំពេញចិត្តរបស់ម្ចាស់វាបានទេ ទើបធ្វើអោយម្ចាស់របស់វាដែល
រស់នៅឯ Monaco សំរេចចិត្តច្នៃបន្ថែមដោយការដាំពេជ្រនៅលើថាសកង់នៃរថយន្តនេះ ។

Rolls-Royce Phantom Drophead Coupe គឺជារថយន្តទំនើប ដែលផ្គុំឡើងដោយដៃផ្តាល់
បំពាក់ដោយម៉ាស៊ីនធុន V១២ ៧.៧៥ liter កំលាំង ៧២០ សេះ អាចបង្កើនល្បឿនពី ០ទៅ
១០០គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៥,៩វិនាទី ។ ល្បឿនអតិបរមារបស់វាគឺ
២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ។


(ពី Zing)
យ៉ាវីន

Tags: