CamNews

ជីវិត និងការងារ 

ទទួលបាន ១៣០លានដុល្លារអាមេរិក ប្រសិនអ្នក អាចទាក់​បាន​កូនស្រី មហាសេដ្ឋីហុងកុង

Gigi Chao ដែលជាកូនស្រីរបស់មហាសេដ្ឋីហុងកុង លោក Cecil Chao បានអះអាងថា បើទោះ ជាពុករបស់ខ្លួន បានត្រៀមប្រាក់រង្វាន់ជាងរយលានដុល្លារអាមេរិក ដើម្បីស្វែងរកកូនប្រសា ក៏
នៅ តែមិនអាចរកបានបុរសដែលនាងចង់រៀបការជាមួយ។


 
នាង Cecil Chao និងពុករបស់នាង លោក Gigi Chao


Gigi Chao អាយុ ៣៤ឆ្នាំ និយាយប្រាប់ទំព័រ SCMP បន្ទាប់ពីឱពុករបស់នាងបានបង្កើនប្រាក់ដើម្បី រើសស្វាមីឱ្យនាង ឡើងដល់ទៅ ១ពាន់លានដុល្លារហុងកុង (១៣០លានដុល្លារអាមេរិក) ថា ៖ “ខ្ញុំ មិនគិតថា  ការដែលពុកខ្ញុំបញ្ចេញប្រាក់រង្វាន់ច្រើនដូច្នេះ  គឺអាចទាក់ទាញបុរសម្នាក់ដែល ធ្វើឱ្យ
នាង ខ្ញុំចាប់ចិត្ត” ។

Gigi Chao បន្ដថា “ជំនួសមកវិញ  ​ខ្ញុំនឹងមានសុភមង្គល​ នៅពេលបានធ្វើជាមិត្តរបស់បុរសណា
មួយ​ដែលត្រៀមខ្លួនជាស្រេច ក្នុងការផ្ដល់វិភាគទាន ជាទឹកប្រាក់ច្រើន សម្រាប់មូលនិធិមនុស្ស
ធម៌ Faith in Love របស់ខ្ញុំ ដោយមិនខ្វល់ថា នាងខ្ញុំបានរៀបការ ឬអត់”។

បច្ចុប្បន្ន Gigi គឺជាអគ្គនាយិកាប្រតិបត្តិរបស់ក្រុមហ៊ុនអចលនទ្រព្យមួយ ហើយនាងក៏ជាស្ថាបនិក និងជាប្រធានមូលនិធិកាត់បន្ថយភាពក្រីក្រ Faith in Love ។ Gigi បានគាំទ្រដល់សិទ្ធិរបស់ ក្រុម មនុស្សភេទទីបីជាសាធារណៈ ដោយនាងរួម​ជាមួយ​នឹងអ្នកតំណាងរាស្ដ្រមួយចំនួន ព្រមទាំងអ្នក
ល្បី​ឈ្មោះ នៅហុងកុង គឺជាសហស្ថាបនិករបស់ក្រុមការពារសិទ្ធិមនុស្សភេទទីបី Big Love ផង
ដែរ។ គោលដៅរបស់ក្រុម  Big Love  គឺដើម្បីកាត់បន្ថយឱ្យបាននូវការរើសអើងចំពោះមនុស្ស
ភេទទីបី។ ប៉ុន្ដែ Gigi បានឱ្យដឹងថា ការដែលពុកនាងស្វែងរកវិធីដើម្បីឱ្យនាងរៀបការ   គឺមិនប៉ះ
ពាល់ ដល់ទំនាក់ទំនងរវាងឱពុក និងកូនរបស់អ្នកទាំងពីរនោះទេ។

Gigi បន្ដថា  ៖ “ខ្ញុំយល់  ពុកខ្ញុំស្រឡាញ់ខ្ញុំណាស់  គ្រាន់តែថាគាត់គឺជាមនុស្សជំនាន់មួយផ្សេង
ហើយ គាត់ពិតជាពិបាកយល់អំពីស្ថានភាពរបស់ក្រុមមនុស្សភេទទីបី។ នៅក្នុងករិយាល័យ ការ ងារនៅតែប្រព្រឹត្ដទៅធម្មតា ហើយក្នុងពិធីជួបជុំគ្រួសារ យើងក៏នៅតែសប្បាយរីករាយ និងរាំជា
មួយគ្នា។ យើងគ្រាន់តែមានការយល់ឃើញខុសគ្នា ចំពោះរឿងអាពាហ៍ពិពាហ៍ និងគ្រួសារ”។


 
Gigi Chao និងសង្សារភេទដូចគ្នា ឈ្មោះ Sean Eav


គួររំឭកថា មហាសេដ្ឋី Cecil បានបង្កការភ្ញាក់ផ្អើលកាលពីឆ្នាំ ២០១២ នៅពេលបានប្រកាសផ្ដល់ ប្រាក់រង្វាន់ ៥០០លានដុល្លារហុងកុង (៦៥លានដុល្លារអាមេរិក) ទៅឱ្យបុរសណាដែលអាចយក បានចិត្តកូនស្រីរបស់ខ្លួន។ រង្វាន់នេះ ត្រូវបាន Cecil លើកឡើង  ដោយមិនអើពើដល់ការដែល
Gigi ប្រកាសថា ខ្លួនបានរៀបការជាមួយមនុស្សភេទដូចគ្នា ឈ្មោះ Sean Eav នៅប្រទេសបារាំង។

បេក្ខជនចំនួនជាង ២០,០០០នាក់ បានចូលរួមប្រកួតប្រជែង ប៉ុន្ដែ  Gigi នៅតែមិនមានអារម្មណ៍ រំជើបរំជួល ដូច្នេះ កាលពីដើមខែនេះ មហាសេដ្ឋី Cecil ក៏បានសម្រេចចិត្តបន្ថែមប្រាក់រង្វាន់ឡើង
ទ្វេដង គឺ ១០០០លានដុល្លារហុងកុង ប្រហែលនឹង ១៣០លានដុល្លារអាមេរិក។ លោក Cecil ថ្លែង
ថា ៖ “ខ្ញុំមិនចង់ជ្រៀតជ្រែកនៅក្នុងជីវិតរបស់កូនស្រី។ ខ្ញុំគ្រាន់តែសង្ឃឹមថា នាងមានជីវភាពមួយ ដ៏មានសុភមង្គល មានកូនច្រើន ដើម្បីអាចទទួលមរតករបស់ខ្ញុំ”។  មហាសេដ្ឋីរូបនេះជឿថា កូន
ស្រី ភេទទីបីរបស់ខ្លួន នៅតែអាចផ្លាស់ប្ដូរការយល់ឃើញ  ព្រោះថា ពេលនេះ នាងមានអាយុ
ទើបតែ ៣៤ឆ្នាំ។

Gigi ធ្លាប់ប្រាប់ថា ខ្លួនមិនត្រឹមតែមិនខឹងនឹងពុកប៉ុណ្ណោះទេ តែខ្លួនយល់ថា  មានសំណាង ព្រម ទាំងរំជួលចិត្ត ចំពោះមនោសញ្ចេតនារបស់ពុក។ នាងមិនយល់ស្របនឹងពុក ប៉ុន្ដែនាងក៏បានយល់ នូវមូលហេតុដែលពុកនាងធ្វើបែបនេះ។

ប៉ុន្ដែ បន្ទាប់ពីទទួលបានសារអេឡិចត្រូនិចជិត ២,០០០ និងសំបុត្រសរសេរដោយដៃ  ការហៅ ទូរស័ព្ទពីគ្រប់កន្លែងក្នុងពិភពលោក  នាង Gigi ក៏ត្រូវសុំឱ្យពុករបស់នាង ដកប្រាក់រង្វាន់នោះមក
វិញ។ បុគ្គលិកទទួលភ្ញៀវរបស់  Gigi បង្ហើបឱ្យដឹងថា ពួកគេទទួលបានការហៅទូរស័ព្ទជាច្រើន ពីមនុស្សចម្លែកៗ ដោយភាគច្រើន អ្នកទាំងនោះតែងផ្ដើមដោយឃ្លា “ខ្ញុំចង់ក្លាយជាមហាសេដ្ឋី!”។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

Bill Gates បង្ហើបពីគោលដៅ កំពូលចុងក្រោយ នៃ​ជីវិត​របស់ខ្លួន

យុវវ័យសឹង្ហបុរី ឈឺក្បាល ព្រោះតែត្រូវចំណាយច្រើន សម្រាប់ជីវភាព

ធ្វើការឱ្យ Facebook មិនយូរប៉ុន្មាន ក៏ក្លាយជា មហាសេដ្ឋីនី ក្មេងបំផុត​​នៅ អាមេរិក


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ huffingtonpost