ភាពយន្ត ៖ ខ្សែភាពយន្ត Victor Frankenstein ដែលដំណាលពី រឿង និទាន រន្ធត់ដ៏ល្បីល្បាញមួយ និយាយអំពីអ្នកវិទ្យា សាស្ត្រមួយឈ្មោះថា Victor Frankenstein និង កូនសិស្សរបស់គាតឈ្មោះថា Igor Strausman ដែលអ្នកទាំងពីរមានជំនឿជឿជាក់ ទៅលើការសង្គ្រោះ ជីវិតមនុស្ស តាមរយៈ ការ ស្រាវជ្រាវទៅលើភាព អមតៈ របស់ជីវិតមនុស្ស។ តែដោយសារតែការពិសោធន៍របស់ Victor ជ្រុល ហួសហេតុពេក ធ្វើឲ្យភាពងប់ងល់របស់គេបង្កើតទៅជាលទ្ធផលដ៏គួឲ្យខ្លាច រអា មិនគួរឲ្យនឹកស្មាន ដល់។ ហើយមានតែ Igor ប៉ុណ្ណោះដែលអាចអូសទាញ លោកគ្រូរបស់គេចេញពីអំពើឆ្កួតលីលានេះ និងជួយជីវិត Victor ពីបិសាចកំណាចនោះ។
Victor Frankenstein ជា ស្នាដៃផលិត របស់ អ្នកដឹកនាំរឿងលោក Paul McGuigan និង ចូលរួម សម្តែង ដោយ តារាល្បីៗជាច្រើនរូបដូចជា លោក James McAvoy សម្តែងជា Victor Frankenstein និងលោក Daniel Radcliffe ដែលល្បីល្បាញតាមរយេះខ្សែភាពយន្ត Harry Potter សម្តែងជា Igor Strausman នៅក្នុងភាពយន្តនេះ។
ទស្សនា Trailer នៅទីនេះ
ចង់ដឹងថា ការបង្កើតបិសាចរបស់ Victor Frankenstein គួរឲ្យ ខ្លាចខ្លាំងប៉ុណ្ណា កុំភ្លេចមកទស្សនា Victor Frankenstein នៅគ្រប់រោងភាពយន្ត ហើយដើម្បីទទួលបាន ពត៌មានលម្អិត ពីភាពយន្តនេះ និងពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com /JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បី ទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕
ប្រភព ៖ Westec Media Limited