ព័ត៌មានកំសាន្ត ៖ តារាល្បីៗទាំងប្រុស ទាំងស្រីដែលមានឈ្មោះល្បីប្រចាំប្រទេសត្រូវបានរៀបការស្ទើរតែអស់ទៅហើយ រីឯអ្នកខ្លះទៀតកំពុងតែមានគំរោងនិងរៀបការ ហើយចំណែកឯអ្នកខ្លះវិញ ក៍មានទំនាក់ទំនងស្នេហារៀងៗខ្លួនបាត់អស់ទៅហើយដែរ ។
ប៉ុន្តែនៅថ្ងៃនេះ Camnews បានលើកយកតារាប្រុសស្រីតែ ៣ គូប៉ុណ្ណោះប្រចាំប្រទេសឲ្យអស់លោកអ្នកបានស្គាល់ថា អ្នកទាំង ៣ គូនេះសុទ្ធតែជាអ្នកដែលមានក្រុមគ្រួសាររួចអស់ទៅហើយ ។
តោះទៅទស្សនានៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ។
១ លោក Captain Phutanate Hongmanop
ស្រីស្រស់និង បុរសសង្ហា ទីបំផុតត្រូវបានរៀបការ កាលពីថ្ងៃទី ១៦ កក្កដា នៅក្នុងឆ្នាំនេះ ។ តារាសម្តែងលោក Captain Phutanate Hongmanop និងភរិយារបស់លោក ក៍ជាតារាសម្តែងល្បីឈ្មោះមួយរូបដូចគ្នាដែរ ។ គូស្នេហ៍ល្បីឈ្មោះមួយគូនេះ ត្រូវបានគេសង្កេតឃើញថា ពិតជាសាកសមនឹងគ្នាខ្លាំងណាស់ ។
២ តារាស្រីកំពូលសម្រស់ Chompoo araya
អ្នកនាង Chompoo araya គឺជាតារាល្បីមួយរូបប្រចាំប្រទេសថៃ ហើយអ្នកនាងបានរៀបការនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៥ កន្លងផុតទៅនេះ ។ ស្វាមីរបស់អ្នកនាងគាត់គឺជាមនុស្សរវល់ណាស់ ប៉ុន្តែគាត់នៅតែឆ្លៀតពេលវេលា ដើម្បីជូននាងទៅកន្លែងដែលនាងប្រាថ្នា ដោយគ្មានពាក្យថា ត្អូញត្អូែរមួយម៉ាត់នោះឡើយ អាចនិយាយបានថា អ្នកនាងមានសម្រស់ស្រស់ស្អាត ហើយរើសចំស្វាមីកន្លងធម៌ទៀត ។
៣ លោក Shahkrit Yamnam
ប្តីប្រពន្ធវ័យក្មេងរបស់លោក Shahkrit Yamnam និងភរិយា អ្នកនាង Vermicelli អ្នកទាំង ២ បានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី ២១ ខែមេសា នៅក្នុងឆ្នាំ ២០១២ ។ ប្តីប្រពន្ធមួយគូនេះគឺជាមនុស្សផ្អែមល្អែម ប៉ុន្តែឈ្លោះគ្នាច្រើនបន្តិច ៕
ដោយ ៖ គន្ធា