កំសាន្ត ៖ មនុស្សយើងម្នាក់ៗតែងតែចង់មានរូបសម្រស់ស្រស់ស្អាតនិងក្មេងជាងវ័យ តែអ្វីដែលសំខាន់នោះគឺអាស្រ័យទៅលើពេលវេលា កប្រាក់កាក់ និងការព្យាយាមរបស់យើង ព្រមទាំងគន្លឹះថែរក្សាសម្រស់របស់ពួកគេរៀងខ្លួន ។
ឥលូវនេះយើងមកដឹងអំពី គន្លឹះថែទាំសម្រស់របស់តារាសម្តែងស្រីទាំង ៤ ដួងនេះវិញ ថាតើពួកគេធ្វើរបៀបណា ទើបអាចរក្សាសម្រស់បានស្រស់ស្អាត ខណៈអាយុក៏មិនមែនតិចដែរ ។
១. នាង Chompoo Araya
អ្នកម្តាយកូនភ្លោះរូបនេះតែងតែប្រើប្រាស់ ក្រែមការពារកំដៅថ្ងៃមុនពេលដែលនាងធ្វើដំណើរចេញទៅក្រៅ អ្វីដែលកាន់តែពិសេសគឺនាង ត្រូវសម្រាកឲ្យបានលើសពី ៦ ម៉ោងក្នុងថ្ងៃមួយ ទើបធ្វើឲ្យសម្រស់ក្មេងជាងវ័យ ។
២. នាង Davika
តួស្រីក្នុងរឿង "Pee Mak" តែងតែទទួលទានបន្លែបៃតង ព្រមទាំងផ្លែឈើស្រស់ ដើម្បីជំនួសស្បែករបស់នាង ឲ្យកាន់តែភ្លឺថ្លា និងស្រស់ស្អាតតាមរបៀបធម្មជាតិ ។
៣. នាង Yaya
បើនិយាយអំពីតារាស្រីកូនកាត់រូបនេះវិញ ចូលចិត្តទទួលទានទឹកឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ព្រោះអាចជួយឲ្យស្បែក កាន់តែមានសំណើមជាជាងធម្មតា ។
៤. នាង Kimberly
បើនិយាយអំពីអ្នកគាំទ្រភាគច្រើនសុទ្ធតែបានស្គាល់ថា នាងគឺជាមិត្តស្រីរបស់លោក Mark Prin ដែលជាតារាសម្តែងដូចគ្នា ។ បើនិយាយអំពីការថែរក្សាសម្រស់វិញ នាងក៏ចូលចិត្តទទួលទានទឹក មិនខុសប្លែកពីនាង Yaya ដែលជាតារារួមអាជីពផង ព្រមទាំងជាមិត្តស្លាប់រស់ជាមួយនឹងគ្នាជាយូរឆ្នាំទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daradaily