CamNews

ព័ត៌មានជាតិ 

កាលនៅរស់ ស្រឡាញ់គ្នា ឪពុក-ម្ដាយ តាមបំបែក ពេលស្លាប់ យកសពកប់ក្នុងផ្នូរ តែមួយរួមគ្នា

ពោធិ៍សាត់ ៖ ដោយមិនអាចរារាំង កំសួរស្នេហ៍ប្រកាន់វណ្ណៈបាន រវាងកំលោះ ក្រមុំជាជនជាតិវៀត ណាម រស់ផ្ញើប្រាណ លើបឹងទន្លេសាប រហូតចុងក្រោយពួកគេ សុខចិត្ដលេបថ្នាំសម្លាប់ខ្លួន រួមគ្នានៅលើ ទូក ដើម្បីបញ្ចប់រនាំងស្នេហ៍ដែលឃាឃាំង ដោយអាណាព្យាបាលខាងប្រុស ឥឡូវអ្វីៗ ក៏បានហួសអស់ ទៅហើយ រីឯអាណាព្យា បាលទាំងសងខាង ក៏បានទុនចិត្ដទុនកាយ ហើយសម្រេច ធ្វើបុណ្យ និងបញ្ចុះ សពរួម គ្នា ដើម្បីបំពេញបំណងកូនៗកាលនៅរស់ ដែលស្រឡាញ់គ្នាស្ទើរលេប ។

តាមសេចក្ដីរាយការណ៍ ពីអ្នកភូមិនៃ កំលោះក្រមុំស្នេហាស្មោះស្ម័គ្រខាងលើបាន ឱ្យដឹងថា ក្រោយពី ប្រកាន់ជំហរតឹងរឹងដាច់ខាត មិនឱ្យកូនៗទាំង២ ស្រឡាញ់ និងរៀប ការជាមួយគ្នា ដោយសារតែភាគី ខាងប្រុស ជាអ្នកមានជីវភាពធូរធា និងភាគីខាងស្រី ជាជនក្រីក្រ រហូតធ្វើឱ្យកូនៗជាទីស្រឡាញ់ របស់ ពួកគេ ជ្រើសរើសយកផ្លូវស្លាប់ដើម្បី បញ្ចប់រនាំស្នេហ៍ខាងលើនេះរួចមក អាណាព្យាបាលទាំងសងខាង ក៏បានស្រុះស្រួល រៀបចំពិធីបុណ្យសព និងធ្វើពិធីបញ្ចុះនៅ ក្នុងផ្នូររួមគ្នា ដោយគ្រាន់តែដាក់នៅក្នុង ក្ដារមឈូសផ្សេងគ្នាតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១២កណ្តាលអាធ្រាត្រថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅលើទូកក្នុងព្រៃរបោះលើផ្ទៃ បឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទឹល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ទាំងរូបកាយឱបគ្នាយ៉ាងស្អិតល្មួត បេះស្ទើរមិនរបេះ ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសស្មោះស្នេហ៍ ឈ្មោះ ប៊ុន ហាង អាយុ ២០ឆ្នាំ រីឯនារីចិត្តស្ម័គ្រភក្តី មាន ឈ្មោះ វិន ធី ថរ អាយុ ១៨ឆ្នាំ។

បើតាមសាច់ញាតិប្រាប់សមត្ថកិច្ច បានឲ្យដឹងថា គូរស្នេហ៍វ័យក្មេងនេះ បានចាប់ចិត្តស្រឡាញ់ប្រតិព័ទ្ធ ជាមួយគ្នា អស់រយៈមួយឆ្នាំមកហើយ ប៉ុន្តែឪពុកម្តាយមិនបំពេញបំណងរបស់ពួកគេឡើយ ព្រោះតែ វណ្ណៈខុសគ្នា។

សមត្ថកិច្ចបានបន្តថា ដោយសារភ្លើងស្នេហ៍ ដែលបានបង្កាត់ និងឆាបឆេះរយៈពេលមួយឆ្នាំកន្លងមក នេះ ប្រែជា អស់ន័យ ព្រោះតែជញ្ជាំងវណ្ណៈនោះ បុរសបេះដូងស្មោះ និងនារីចិត្តស្ម័គ្រភក្តី បាននាំគ្នាអុំ ទូកចូលទៅក្នុងព្រៃរបោះ ហើយនាំគ្នាលេបថ្នាំទាំងពីរនាក់តែម្តង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh