តារា ៖ Danielle O'Hara គឺជាតារាម៉ូដែលដែលមានប្រជាប្រិយភាពរយៈពេលប្រមាណ ៥
ឆ្នាំចុងក្រោយនេះ ដោយឡែកនាពេលថ្មីៗនេះ នាងមិនហ៊ានថតរូបអាក្រាតកាយណាមួយ
នោះទេ ស្របពេលដែលនាងបានធ្វើការវះកាត់ដើមទ្រូង។
គួរបញ្ជាក់ផងដែរថា បើយោងតាមប្រភពសារព័ត៌មាន Dailymail ដែលបានចេញផ្សាយមិនបានប៉ុន្មាន
ថ្ងៃនោះបានអោយដឹងថា នាង Danielle O'Hara ហ៊ានប្រឈមមុខជាមួយនឹងកាម៉េរ៉ាសាជាថ្មីម្តង
ទៀតហើយ ពោលគឺនាងហ៊ានថតរូបអាក្រាតកាយល្វែងលើ ខណៈពេលដែលការវះកាត់របស់នាង
បានចប់សព្វគ្រប់ជាស្ថាពរ។
លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបន្ថែមអោយដឹងផងដែរថា នាង Danielle O'Hara
មកដល់សព្វថ្ងៃនេះ មានវ័យ ២៨ ឆ្នាំ ហើយក៏ជាម្តាយរបស់កូនៗដល់ទៅ ២ រូបផងដែរ។ គួររំឮកផង
ដែរថា នាង Danielle នាដើមឆ្នាំនេះបានទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ស្របពេលដែលលោក
វេជ្ជបណ្ឌិតបានរកអោយឃើញថា នាងមានបញ្ហានៅត្រង់ដើមទ្រូង ពោលគឺ វាគឺជាអាការៈមួយដែល
ជារឿយៗ អាចធ្វើអោយដើមទ្រូងរបស់នាងហើមផងដែរ។
ស្របពេលដែលនាងបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់នោះ នាងបានសារ
ភាពផងដែរថា នាងនឹងមិនហ៊ានប្រឈមមុខជាមួយនឹងកាម៉េរ៉ាក្នុងការថតរូបអាក្រាតកាយទៀតនោះ
ទេ ក៏ព្រោះតែរាងកាយរបស់នាងមិនស្អាតដូចមុន ដោយឡែក នៅពេលដែលនាងបានធ្វើការវះកាត់
រួច នាងបែរជាមានអារម្មណ៍សប្បាយចិត្តមែនទែន ស្របពេលដែលវាប្រកបទៅដោយភាពជោគជ័យ
ហើយ នាប៉ុន្មានថ្ងៃមុននេះ នាងក៏បានថតរូបអាក្រាតកាយល្វែងលើសាជាថ្មី ក៏ដូចជា លើកដំបូង
បន្ទាប់ពីធ្វើការវះកាត់រួច ប្រកបទៅដោយផ្លែផ្កា៕
ដោយ ៖ ពិសី
ប្រភព ៖ Dailymail