CamNews

ព័ត៌មានជាតិ 

ការបាញ់តទល់រវាងចោរ និងសមត្ថកិច្ចនៅព្រៃស ឃាត់ខ្លួនបានជនសង្ស័យម្នាក់

ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាប្លន់ ប្រដាប់អាវុធ និងកម្លាំងនគរបាល មូលដ្ឋាន ខណ្ឌដង្កោ បានពើបបាញ់តដៃគ្នា ក្នុងករណី ប្លន់មិនទាន់បានសម្រេចមួយ ក្បែរពន្ធនាគារព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពី វេលាម៉ោង ប្រមាណ ១២ និង១០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ។

សេចក្ដីរាយការណ៍របស់ មន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា មុនពេល កើតហេតុ មានជនសង្ស័យម្នាក់ ចូលទៅ ធ្វើសកម្មភាពភ្ជង់ និងប្លន់នៅផ្ទះជនរងគ្រោះ មួយកន្លែង ក្បែរពន្ធនាគារព្រៃស ពេលនោះម្ចាស់ផ្ទះ បានទូរស័ព្ទ រាយ ការណ៍ ប្រាប់សមត្ថកិច្ច ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន បានទៅដល់ជាបន្ទាន់ ក៏ត្រូវបានមុខសញ្ញាទាំងនោះ បើកការ បាញ់ប្រហារមកលើសមត្ថកិច្ច ។

ក្រោយមានករណីនេះកើតឡើង កម្លាំងសមត្ថកិច្ច ជាច្រើននាក់ ទាំងនគរបាល និងអាវុធហត្ថ បានធ្វើការ ឡោមព័ទ្ធ ជនសង្ស័យរូបនេះ នៅក្បែរពន្ធនាគារព្រៃស ។

រហូតមកដល់ វេលាម៉ោង១២និង២៨នាទី កម្លាំងសមត្ថកិច្ច ដឹកនាំដោយ លោក យឹម សុជាតិ អធិការនគរបាល ខណ្ឌដង្កោ បាន ឃាត់ខ្លួនបានជនសង្ស័យម្នាក់ហើយ។

លោក យឹម សុជាតិ បានថ្លែងឲ្យដឹងថា នេះអាចជាករណីប្លន់ ពីព្រោះជនសង្ស័យ បានចូលទៅផ្ទះជនរងគ្រោះ ហើយ បានភ្ជង់ តែត្រូវបានកម្លាំងនគរបាល របស់លោក និងកម្លាំងអាវុធហត្ថ ជួយអន្តរាគមន៍ទាន់ពេលវេលា។ បើតាម លោក យឹម សុជាតិ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពតែម្នាក់ឯងនោះទេ ។

ក្រោយការ ចាប់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូន ទៅកាន់អធិការដ្ឋាន នគរបាល ខណ្ឌដង្កោ ដើម្បីចាត់ការ បន្តទៀត តាមផ្លូវច្បាប់៕

 

ជនសង្ស័យដែល កម្លាំងសមត្ថកិច្ច ឃាត់ខ្លួន ក្រោយធ្វើសកម្មភាព ប្លន់នៅជិតពន្ធនាគារព្រៃស

អធិការ នគរបាលខណ្ឌដង្កោ លោក យឹម សុជាតិ (រូបមុខ) ដឹកនាំកម្លាំង នគរបាលចុះចាប់ជនសង្ស័យ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh