CamNews

ជីវិតរស់នៅ 

ឈឺចាប់ព្រោះរឿងបែកបាក់ស្នេហា សាកវិធីទាំងនេះ ប្រាកដជាបានធូរស្រាល!!

ក្រោយការបែកបាក់ស្នេហា មនុស្សភាគច្រើនមានអារម្មណ៍ទោម្នេញពិបាកទ្រាំដូចជា អារម្មណ៍ទុក្ខព្រួយ ខឹងក្រោធ មានពិរុទ្ធក្នុងចិត្ដ ដែលដឹកនាំទៅរកអារម្មណ៍មួយ ដែលត្រូវគេបោះបង់ចោល ច្របូកច្របល់ ឬឯកា ។

បុរសស្រ្ដីខ្លះ មានអារម្មណ៍ថាដូច ពិភពលោកនេះក្រឡាប់ផ្កាប់ផ្ងារអីចឹង ហើយនឹងមិនវិលមករកសភាពល្អប្រសើរម្ដងទៀតឡើយ។ បុរសស្រ្ដីភាគច្រើន អាចមានអារម្មណ៍ទុក្ខព្រួយខ្លាំង ញ៉ាំមិនបានគេងមិនលក់បក់ល្ហើយ បាក់ទឹកចិត្ដ ឬគ្មានកម្លាំងធ្វើការងារអ្វីឡើយ ។ វាអាចជារឿងពិបាក ដើម្បីព្យាយាម និងយកឈ្នះការឈឺចាប់ព្រោះបែកបាក់គ្នាបានភ្លាមៗ វាត្រូវការពេលវេលា ការខិតខំ និងការគាំពារពីក្រុមគ្រួសារ និងមិត្ដភក្ដិ ។ ខាងក្រោមនេះ គឺជាចំណុចល្អៗមួយចំនួន ដែលជួយអ្នក ហែរឆ្លងការឈឺចាប់បែបនេះបាន៖



  • ផ្ដល់ពេលវេលាឱ្យខ្លួនឯងបានសម្រាកខ្លះ ។ អ្នកមិនចាំបាច់បង្ខំចិត្ដបំភ្លេចគេ ពីក្នុងជីវិតរបស់អ្នកភ្លាមៗនោះទេ ប៉ុន្ដែបន្ដិចម្ដងៗ អ្នកគួរគេចវេសពីគេមួយរយៈក្រោយការបែកបាក់គ្នា ត្រង់ចំណុចនេះ មានន័យថា អ្នកគួរ offline ហ្វេសប៊ុកផងដែរ ។

  • ១. ធ្វើខ្លួនឱ្យរវល់៖ អ្នកអាចមានអារម្មណ៍ថា ខ្លូនឯងមានពេលវេលាទំនេរច្រើន ជាពិសេសនៅថ្ងៃចុងសប្ដាហ៍ ។ បង្កើតគម្រោងដើរកម្សាន្ដ និងធ្វើរឿងៗផ្សេងៗ ដែលអ្នកធ្លាប់ចូលចិត្ដធ្វើ ។

  • ២. ព្យាយាមដកចិត្ដពីការឈឺចាប់៖ ធ្វើអ្វីៗ ដែលអាចញ៉ាំងចិត្ដរបស់អ្នកឱ្យស្ងប់មើលភាពយន្ដ លេង ឬស្ដាប់តន្រ្ដី ធ្វើសមាធិ អានសៀវភៅ ឬលេងកីឡា ។

  • ៣. ប្រឹក្សាជាមួយមិត្ដភក្ដិ និងក្រុមគ្រួសារ ឬអ្នកដទៃណា ដែលអាចផ្ដល់ការគាំពារដល់អ្នក ។ វាជារឿងល្អ ដែលត្រូវប្រើពេលវេលាសម្រាប់ខ្លួនឯង ប៉ុន្ដែការចេញលំហែខាងក្រៅជាមនុស្ស ដែលចាំជួយអ្នក ក៏អាចធ្វើឱ្យអ្នកបំភ្លេចរឿងកើតទុក្ខ  និងទទួលបានទស្សនៈផ្សេងផងដែរ ។
  • មិនត្រូវសេពគ្រឿងស្រវឹង និងគ្រឿងញៀនដើម្បីដោះស្រាយបញ្ហាឈឺចាប់ឡើយ ។ វាគ្រាន់តែជួយឱ្យអ្នក មានអារម្មណ៍ល្អមួយពេលប៉ុណ្ណោះ ប៉ុន្ដែចុងក្រោយឥទ្ធិពលរបស់វា នឹងធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែអាក្រក់ក្រៃលែង ។
  • ៤. ទុកឱ្យពេលវេលាដោះស្រាយការឈឺចាប់ដោយខ្លួនឯង ។ ផ្ដល់ពេលវេលាឱ្យខ្លួនឯង ដើម្បីដោះស្រាយជាមួយនឹងអារម្មណ៍បឡើងចុះ ក្រោយការបែកបាក់។

  • ៥. ព្យាយាមគេង និងហាត់ប្រាណឱ្យបានទៀងទាត់ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ headspace