CamNews

តារា 

អតីត​មិត្ត​​ស្រី Justin Bieber រៀប​ការ​ជាមួយ​សេដ្ឋី​ជំនួញ​ជនជាតិ​អេហ្ស៊ីប​វ័យ ៦២ ឆ្នាំ

(បរទេស)៖ អតីតមិត្តស្រី របស់តារាចម្រៀង Justin Bieber ដែលជាតារាម៉ូដែល វ័យ២៦ឆ្នាំដ៏ស្រស់ស្អាតម្នាក់ គឺនាង Xenia Deli ពេលនេះបានសម្រេចចិត្ត រៀបការជាមួយបុរសជំនួញ ជនជាតិអេហ្ស៊ីប អាយុ៦២ឆ្នាំ ដោយពិធីរៀបការរបស់ពួកគេ ប្រារព្ធយ៉ាងឱឡារឹក នៅលើកោះ Santorini ។

កូនកំលោះ វ័យចំណាស់ឈ្មោះ Ossama Fathi Ra​bah Al-Sharif គឺជាសេដ្ឋីជំនួញជនជាតិអេហ្ស៊ីប ដែលបានចំណាយប្រាក់រៀបការ ជាមួយភរិយាដ៏ស្រស់ស្អាត អស់ទឹកប្រាក់ដល់ទៅជាងមួយលានអឺរ៉ូ បន្ទាប់ពីអ្នកទាំងពីរបានទាក់ទង ស្គាល់គ្នាតាំងពីចុងឆ្នាំ២០១៥មក។

ទោះបីជាយ៉ាងណា Xenia Deli និង Justin នៅតែជាមិត្តភក្តិល្អ ហើយពួកគេក៏ធ្លាប់ឡើងឆាកតន្រ្តី សម្តែងជាមួយគ្នាដែរ ដោយ Xenia Deli និយាយថា តារាចម្រៀងប្រុសរូបនេះ តែងតែផ្តល់ការប្រឹក្សា នូវរឿងល្អៗសម្រាប់នាង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Justin Bieber