CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងច័ន្ទទី២៥ខែកក្កដាឆ្នំា២០១១



ជូត
រាសីថៃ្ងនេះល្អជាមធ្យមមុខរបបរកស៊ីមានសភាពល្អគូរសមថៃ្ងនេះបើសិនជា
លោកអ្នករកស៊ីនៅជិតផ្ទះទើបប្រសើជាងរកស៊ីផ្លូវឆ្ងាយ។
ឆ្លូវ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ទំនាក់ទំនងការរកស៊ីជួញដូរមានភាពល្អប្រសើ
ជាមួយដៃគូរវិនិយោគទុន។ថៃ្ងនេះលោកអ្នកត្រូវចូលចំាថាលាភបានមកពី
មនុស្សស្រី។
ខាល
រាសីថៃ្ងនេះល្អជាបង្គូរការរកស៊ីមានភាពល្អប្រសើរចំនែកឯលាភជ័យដែលទទួល
បានក្នុងថៃ្ងនេះក៏ល្អប្រសើរផងដែរ។ទោះបីជាថៃ្ងនេះមានលាភចូរអ្នកប្រយ័ត្ន
ប្រយែងពីមនុស្សដែលចាំធើ្វបាបលោកអ្នកផងដែ។
ថោះ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំងចំពោះអ្នកជាមន្រ្តីរាជការត្រូវចេះប្រយ័ត្នខ្លូនក្រែងល
មានអ្នកចំាធើ្វទុក្ខទោសរហូតបាត់បង់ឋានៈនិងមុខមាត់។ចំនែកឯ ការរកស៊ីវិញ ជូបតែការលំបាកនិងមានមនុស្សចំាតែធើ្វបាបផងដែរ។ដូច្នេះថៃ្ងនេះគូរតែប្រុង
ប្រយ័ត្នរាល់ពាក្យសំដី និង ចេះអត់អោនផងដែរ។
រោង
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង លោកអ្នកអាចមានរឿងរកំរកូសតំាងពីព្រឹកព្រលឹម
រហូតដល់យប់ និងមានបញ្ហាជាច្រើនផងដែរ។ប្រសិនជាលោកអ្នកមានចិត្តអំនត់
ទើបល្អប្រសើរ។
ម្សាញ់
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែតប្រសិនជាលោកអ្នកធើ្វបានបណ្តាក់ទុនរកស៊ីនិងបើក
ហាងទៀតនោះប្រាកដជាទទួលបានចំនូលជាច្រើនផងដែរ។
សំរាប់អ្នកដែលនៅលីវអាចរកឃើញមនុស្សដែលខ្លូនស្រលាញ់ផងដែរ។
មមី
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាងដំនើរការងារក្នុងស្ថាប័នហាក់បីដូចជាមានភាពខ្វាយខ្វល់
ច្រើនចំពោះរឿងបន្ថិចបន្តួចដែលមានភាពយល់ច្រលំគ្នា។
មមែ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ថៃ្ងនេះលោកអ្នកមិនត្រូវបោះពាក្យសំដីធ្ងន់ទៅលើ
អ្នកដទៃឡើយ ព្រោះអាចបណ្តាលអោយមានការឈ្លោះប្រកែកគ្នា។លោកអ្នក
គួរតែព្យាយាមធ្វើចិត្តអោយធ្ងន់ទើបល្អ។
វក
រាសីថៃ្ងនេះល្អជាមធ្យមចំពោះមនុស្សដែលធា្លប់តែមានទុក្ខលំបាកប្រាកដជាទទួល
បានភាពស្រនុកសុខស្រួលជាក់ជាមិនខាន។តែលោកអ្នកមិនត្រូវលូកដៃចូលទៅ
ក្នុងរឿងរបស់អ្នកដទៃឡើយប្រយ័ត្នគុណក្លាយជាទោស។
រកា
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត លោកអ្នកអាចទទួលបានលាភសការៈធំៗដែលមិន
ធ្លាប់មានកើតឡើងកន្លងទៅនេះ។ថៃ្ងនេះលោកអ្នកគួរតែចេះសន្សំកុសលធើ្វទាន
ដាក់បុណ្យដើម្បីជាកុសលទៅថៃ្ងមុខ។
ចរ
រាសីថៃ្ងនេះ ស្រុតចុះយ៉ាងខ្លំាង លោកអ្នកមិនត្រូវធើ្វដំនើរទៅផ្លូវឆ្ងាយបើមិនចំាបាច់។ ថ្ងៃទោះបីជាមានបញ្ហាធំត្រូវដោះស្រាយលោកអ្នកមិនត្រូវតោះក្រហាលធើ្វភ្លាមៗនោះទេ ដូច្នេះត្រូវចេះប៉ានស្មានមើលមុននឹងសំរេចចិត្ត។
កុរ
រាសីថៃ្ងនេះល្អជាបង្គូរការងារដែលលោកអ្នកកំពុងតែមានគំរោងនឹងចាប់ផ្តើមអាជីវកម្មនោះ
នឹងត្រូវសំរេចជាក់ជាមិនខានដោយគ្មានអី្វមករារំាងផងដែរ។បញ្ហាស្នេហាវិញមានសភាព
សិទ្ធស្នាលជាងធម្មតា។

Tags: