CamNews

ព័ត៌មានអន្តរជាតិ 

Justin Lee រំលោភម្ដាយចុង រហូតមានផ្ទៃពោះ

កាលពីពេលថ្មីៗនេះ សារព័ត៌មានភាសាចិន ជាច្រើន នាំគ្នាចុះផ្សាយដំណឹងថ្មីស្ដីពី កំពូលអ្នក
ល្មោភកាម Justin Lee រំលោភម្ដាយចុង រហូតមានផ្ទៃពោះ។

កាលពីខែតុលា ឆ្នាំ ២០១២ កន្លងទៅ ម្ដាយចុងរបស់ Justin Lee គឺអ្នកស្រី Liang ធ្លា​ប់បាន
ដាក់ពាក្យប្ដឹងប្រឆាំងកូនប្រុសប្ដីរបស់ខ្លួន ប៉ុន្ដែក្រោយមក ដោយសារតែយល់មុខប្ដីរបស់គាត់
អ្នកស្រីក៏សម្រេចដកពាក្យបណ្ដឹងនោះវិញ។

មកដល់ថ្ងៃទី​ ២​មករា ២០១៣ បន្ទាប់ពីកាសែតជាច្រើនបានចុះផ្សាយថា អ្នកស្រី Liang មានផ្ទៃ
ពោះជាមួយ Justin Lee អ្នកស្រីក៏បានប្រាប់ត្រង់ទៅឪពុករបស់ជនល្មោភកាមនេះ។ ដំបូងឡើយ
លោក Li មិនជឿនោះទេ ប៉ុន្ដែ ពោះរបស់អ្នកស្រីកាន់តែធំជាងមុន ស្របពេលដែលសារព័ត៌មាន
មួយចំនួនបានសរសេរថា អ្នកស្រី Liang បានទទួលស្គាល់ថា ខ្លួនមានផ្ទៃពោះជាមួយ កូនប្រុស
របស់ប្ដីអ្នកស្រី។

គួររំលឹកថា រឿងអាស្រូវរបស់កូនអ្នកមាននៅតៃវ៉ាន់ នេះ បានអូសបន្លាយពេលជាងកន្លះឆ្នាំមក
ហើយ។ អ្នករងគ្រោះនៅក្នុងអំពើនេះ មានរហូតដល់ជាង ៦០នាក់ ដែលភាគច្រើនគឺស្រីស្អាត
ក្នុងនោះរួមទាំងម្ដាយចុងរបស់ Justin Lee ផងដែរ។ ចំណែកឪពុកបង្កើតរបស់ Justin Lee ក៏
ត្រូវចុះចេញពីតំណែងអគ្គនាយកនៃក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំមួយរបស់ តៃវ៉ាន់ បន្ទាប់ពីរឿងអាស្រូវ
នេះបានកើតឡើង។

មកដល់ពេលនេះ ទើបគេបានដឹងច្បាស់ថា Justin Lee ពិតជាល្មោភកាមហួសពីការស្មានរបស់
មនុស្សទាំងឡាយ ដោយសូម្បីតែម្ដាយចុងរបស់ខ្លួន ក៏មិនលើកឡើយ៕

 

ដោយ ៖ សីហា
ប្រភព ៖ BM