កូនសេដ្ឋីតៃវ៉ាន់ដែលជាអ្នកដឹកនាំរឿងវ័យក្មេងដែលធ្លាប់បានរំលោភនារីអស់រាប់រយនាក់ត្រូវបាន
គេស្គាល់ទូទាំងពិភពលោកថាជា Justin Lee នោះត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនា
គារចំនួន ១៤ ឆ្នាំរាប់ពីថ្ងៃចាប់ខ្លួន ដែលសាលក្រមតុលាការបានចេញកាលពីថ្ងៃទី ១៩ តុលាកន្លង
មកនេះ។
មិនថាតារាៗ និងមេដោះ ស្រ្តីអ្នកបំរើក្នុងផ្ទះទេដែលត្រូវបាន Justin Lee ចាប់រំលោភសូម្បីតែម្ដាយ
ចុងរបស់ខ្លួនដែលរស់នៅជាមួយឪពុករបស់គេសព្វថ្ងៃនេះក៏ត្រូវបាន Justin Lee ចាប់រំលោភបាន
សម្រេចផងដែរ។
បើតាមចម្លើយសារភាពរបស់ទណ្ឌិតរូបនេះបានអោយដឹងថាខ្លួនធ្លាប់បានទិញថ្នាំសម្រើបតាមអ្នក
លក់លើ Internet ហើយដេកជាមួយស្រីលើកចុងក្រោយដូចជា ៥០ នាក់នឹងថតវីដេអូបានជាង ៩០
ប្លង់សុទ្ធសឹងតែនៅកន្លែងដដែលដែលគេហៅថាកន្លែងចាស់។
ក្រៅពីនេះគេក៏បានសារភាពផងដែរថាធ្លាប់បានច្រកស្រាមិត្តភ័ក្រស្រីៗដែលជាតារាបង្ហាញម៉ូដ
និងតារាភាពយន្តតៃវ៉ាន់ជាច្រើនរូបហើយនៅពេលដែលគេច្រកស្រាស្រីៗនោះស្រវឹងទន់ខ្លួននោះ
គេនឹងយកទៅចាត់ការតែម្ដង។ ពីដើមឡើយក្រោយពេលដែលមានវីដេអូរបស់គេបានបែកធ្លាយ
ចេញមកនោះគេបដិសេធថាខ្លួនមិនបានធ្វើដូចនេះនោះទេ តែក៏បានរត់ទៅក្រៅប្រទេសជាចុង
ក្រោយនាថ្ងៃទី ២៣ ខែសីហា Justin Lee បានចុះចាញ់ដោយរត់ចូលស្រុកវិញហើយដើរចូលប៉ុស្ត៍
ប៉ូលីសដោយខ្លួនឯងតែម្ដង។ យ៉ាងណាជនល្មោភកាមរូបនេះត្រូវបានគេកាត់ទោសដាក់ពន្ធនាគារ
ចំនួន ១៤ ឆ្នាំហើយ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ jaynestars