CamNews

តារា 

ចម្លែកម៉េស!! នាង Ruby Lin និងស្វាមីទៅចូលរួមព្រឹត្តិការណ៍ដ៍ធំមួយជាមួយគ្នា តែបែរជាមិនបាន...

តៃវ៉ាន់ ៖ គូស្វាមីភរិយាថ្មី Ruby Lin និង Wallace Huo បានចូលរួមក្នុងព្រឹត្តិការណ៍ជាលើកដំបូងរបស់ពួកគេជាមួយគ្នាជាលក្ខណៈប្តីប្រពន្ធ ដែលព្រឹត្តិការណ៍នោះមានឈ្មោះថា 2016 Bazaar Charity Night ។ 

នៅក្នុងព្រឹត្តិការណ៍នោះ​ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង Beijing កាលពីថ្ងៃសុក្រ ។ ហើយអ្វីដែលចាប់អារម្មណ៍ជាងនេះទៀត ប្តីប្រពន្ធមួយគូនេះបានទៅចូលរួមក្នុងកម្មវិធីដ៍អស្ចារ្យនេះជាមួយគ្នាតែបែរជា មិនត្រូវបានគេឃើញដើរលើកំរាលព្រំជាមួយគ្នាទេ ប៉ុន្តែគេបានផ្តិតយករូបភាពដែលអ្នកទាំង ២ កំពុងអង្គុយរួមតុជាមួយគ្នា ។ 

យោងទៅតាមរបាយការណ៍ពីគេហទំព័រ Jaynestars បានឲ្យដឹងថា នាង Ruby បានគ្រងឈុតរ៉ូបបែបក្រណាត់រលុង ដើម្បីគ្របដណ្តប់ផ្ទៃពោះរបស់នាង ដែលកំពុងតែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Wallace Huo Ruby Lin