ព័ត៌មានកំសាន្ត ៖ តារាសម្តែងជនជាតិចិនតៃវ៉ាន់ ដែលតែងតែមានរឿងអាស្រូវមិនចេះចប់មិនចេះហើយ លោក Wallace Huo បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសាររូបក្រមួនរបស់ខ្លួនមានរូបរាងដូចជាខ្លួនបេះបិទតែម្តង ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Kenh14 បានឲ្យដឹងថា បុរសសង្ហាវ័យ ៣៥ ឆ្នាំរូបនេះ បានចូលរួមសម្ពោធរូបក្រមួនថ្មីរបស់ខ្លួន នៅសារមន្ទីរតាំងរូបក្រមួនល្បីដែលមានឈ្មោះថា Madame Tussauds នៅទីក្រុងសៀងហៃ កាលពីពេលថ្មីៗនេះ ។
គួរបញ្ជាក់ឲ្យដឹងថា រូបក្រមួននេះត្រូវបានចំណាយពេលធ្វើឡើងអស់រយៈពេល៧ខែ ទើបអាចចេញមកមានរូបរាងរូបពិតរបស់ Wallace Huo បេះបិទតែម្តង ដែលធ្វើឲ្យតារារូបនេះញញឹមបិទមាត់មិនជិតទាល់តែសោះ ។
ហើយរូបពិតរបស់លោក Wallace Huo គឺរូបត្រូវកោរសក់ ដែលលោកបានកោរកាលពីពេលថតភាពយន្តមកម្ល៉េះ បើមិនចឹងទេគេប្រហែលជាបែងចែកមិនចេញទេថា មួយណាជារូបពិតហើយមួយណាជារូបក្រមួននោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ Kenh14