ព័ត៌មានកំសាន្ត ៖ តារាស្រីរូបស្រស់ អ្នកនាង គង់ ចន្ទស្រីមុំ ដែលជាភរិយាបណ្តូលចិត្តរបស់លោក គីម សីហា ដែលទើបតែរៀបការជាមួយនិងគ្នាកាលពីប៉ុន្មានខែមុននេះទេ ។
បើយើងងាកមកនិយាយអំពីខ្សែជិវិតរបស់អ្នកនាង គង់ ចន្ទស្រីមុំ វិញបានឲ្យដឹងថា ខ្សែជិវិតគឺជួបតែរឿងល្អច្រើនជាងរឿងអាក្រក់តាំងពីតូចមក នាងកើតក្នុងគ្រួសារដែលមានជីវភាពសមរម្យដែលធ្វើឲ្យរស់នៅសុខស្រួលនឹងគ្មានខ្វះខាតអ្វីឡើយ ជាងនេះទៅរហូតតមកដល់ជិវិតគូ នាងនៅតែទទួលបានភាពសប្បាយរីករាយ និងសេចក្តីជាមួយមនុស្សដែលនាងស្រលាញ់ និងជាអ្នកដែលនាងបានជ្រើសរើសធ្វើជាគូជិវិត នោះគឺលោក គីម សីហា ដែលជាស្វាមីរបស់នាង ។
ដោយយោងតាមរូបថតដែលភ្ជាប់មកជាមួយនិងចំណងជើងតាមរយៈគណនី instagram របស់ គង់ ចន្ទស្រីមុំ នាងបានរៀបរាប់ថា "កើតមកជាតិនេះខ្ញុំគិតថាជីវិតខ្ញុំគឺល្អហើយសំណាងណាស់ កើតមកនៅក្នុងគ្រួសារមួយដែលមិន អត់ពេកហើយក៏មិនមានពេកដែរ. គឺមធ្យម ☺តាំងពីតូចមកប៉ាម៉ាក់របស់ខ្ញុំមិនដែលអោយខ្ញុំខ្វះខាតអ្វីទេ តែងតែបំពេញគ្រប់យ៉ាងដែលកូនចង់បាន👴👵ដល់ពេលធំដឹងក្តីរហូតដល់មានជីវិតគូរ ក៏ទទួលបានប្តីដ៏ល្អមួយរូបដែលគាត់បានកែប្រែគ្រប់យ៉ាងដើម្បីខ្ញុំ ថ្នាក់ថ្នម ស្រលាញ់ និងបំពេញរាល់បំណងប្រាថ្នារបស់ខ្ញុំ ។ គាត់ធ្លាប់និយាយថា "បងមិនចង់ឃើញអូនយំរឺក៏ពិបាកចិត្តនោះទេ បងចង់ឃើញស្នាមញញឹមរបស់អូនរាល់ថ្ងៃ អោយបងធ្វើអីក៏បាន"❤️️ ទាំងអស់នេះគឺជាបំណងប្រាថ្នាដែលខ្ញុំតែងតែគិតតាំងពីតូច ពេលនេះអ្វីៗគ្រប់យ៉ាងបានដូចបំណងហើយ។ខ្ញុំមិនចង់បានអ្វីលើសពីនេះទៀតទេ លុយ មាស ពេជ្រ អ្វីទាំងអស់នោះគឺជារបស់ក្រៅខ្លួនដែលអាចរកបាន តែសេក្តីសុខមិនងាយរកបាននោះទេ😍🙏🏻អរគុណទេវតាដែលអោយខ្ញុំកើតមកក្នុងគ្រួសារដ៏ល្អ និងបានជួបមនុស្សល្អដូចជាលោកប្តីខ្ញុំ💏 ️️ ❤️ everyday I love you more and more my hubby ❤️មិនមែន drama ទេណា តែជាអារម្មណ៍ពិត និងសំដីពិត🤗" ។
ដោយយោងតាមការរៀបរាប់របស់តារាស្រីរូបនេះហាក់ចង់បង្ហាញអារម្មណ៍ និងខ្សែជិវិតដែលពោរពេញទៅភាពបូរិបូរណ៍របស់នាងឲ្យមហាជនបានឃើញ ។ ហើយក្រុមអ្នកការងារ Camnews ក៏សូមឲ្យបងប្អូនទាំងអស់ជួបនូវខ្សែជិវិតល្អបែបនេះដូចគ្នា នឹងជួបរឿងសប្បាយចិត្តច្រើនជាងកើតទុក ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG