CamNews

តារា 

ការចឹងសោះ! បានជានាង Ruby Lin និង Wallace huo រៀបការជាមួយគ្នា

តារាចិន ៖ រឿងស្នេហាប្តីមួយគូដែលតែងតែមានរឿងអាស្រូវជាច្រើនរាប់មិនអស់ សូម្បីតែមុននិងក្រោយពេលរៀបការ ។ អ្នកទាំង ២ តែងត្រូវបានមហាជនរិះគន់ផង សរសើរផងចំពោះសាច់រឿងរបស់ពួកគេដែលបានកើតឡើង ។ 

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតបានឲ្យដឹងថា ពាក្យចចាមអារ៉ាមលេចឮមកថា Ruby Lin និងស្វាមីរបស់នាង គឺលោក Wallace Huo បានរៀបមង្គលការនេះឡើងដោយការបង្ខំចិត្តទេ ព្រោះដោយសារតែកាលនោះ នាង Ruby Lin មានកូននៅក្នុងផ្ទៃដល់ទៅ ៣ ខែទៅហើយ ។​

ប៉ុន្តែយ៉ាងនេះមិច កាលពីថ្ងៃទី ២៩ ខែតុលានេះ លោក Wallace Huo បានទៅទីក្រុងសៀងហៃដើម្បីផ្សព្វផ្សាយខ្សែភាពយន្តរឿង Hide and Seek ហើយក៏បានឆ្លៀតឱកាសបកស្រាយពីរឿងដែលប្រជាជនគ្រប់ពេលកំពុងតែសប្បាយមាត់និយាយ ដោយលើកឡើងថា "រឿងនេះមិនមែនជាការពិតទេ លោកនិងភរិយាស្រលាញ់គ្នាខ្លាំងណាស់ ហើយម្យ៉ាងវិញទៀត លោកនិងនាង Ruby Lin តែងតែកាន់ដៃគ្នាពុះពារឩបសគ្គច្រើនរាប់មិនអស់ ទម្រាំមានថ្ងៃនេះ ដូច្នេះហើយរឿងដែលថា លោកនិងភរិយារៀបការដោយការបង្ខំមិនមែនជាការពិតទេ" ​។ 

គួរបញ្ជាក់ឲ្យដឹងថា ចំពោះខ្សែភាពយន្តរឿង Hide and Seek នឹងចាក់បញ្ចាំងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នាពេលខាងមុខនេះ ៕

-ចុចអាន ៖ តើកូននៅក្នុងពោះរបស់នាង Ruby Lin ពិតជាកូនស្រី?

-ចុចអាន ៖ ដឹងទេថា Best friend ធ្វើរឿងហួសចិត្តអ្វីចំពោះកូនក្រមុំ Ruby Lin ពេលដែលពិធីមង្គលការ ជិតបញ្ចប់នោះ?







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Kenh14


Tags: Wallace Huo Ruby Lin