CamNews

តារា 

នាង Margie និងអនាគតស្វាមីសេដ្ឋី និយាយអ្វីខ្លះពេលមហាជនរិះគន់ជាមួយតម្លៃរ៉ូបមង្គលការមានចំនួន ១០ លានបាត?

កំសាន្ត ៖ តារាសម្តែងថៃ នាង Margie rasri បានចេញមុខបដិសេដជាមួយនិងពាក្យចចាមអារាមថា តម្លៃរ៉ូបរៀបការរបស់នាងមានតម្លៃដល់ទៅ ១០ លានបាតឯណោះ ។ ហើយតារាស្រីរូបនេះបានបន្តទៀតថា នាងនិងអនាគតស្វាមីគឺ លោក Pok Chirathivat មិនដែលបង្ហើបរឿងតម្លៃរ៉ូបនោះទេ ប៉ុន្តែនាងក៏មិនដឹងដែរថា លេចលឺព័ត៌មាននេះមកពីណាដែរ ។ 

Margie rasri និយាយថា បានរៀបចំរបស់របបក្នុងថ្ងៃមង្គលការរួចមកហើយ ព្រមទាំងជាអាពាហ៍ពិពាហ៍ដែលពិសេសនិងមានតែមួយទៀតផង ប៉ុន្តែនាងមិនបានបង្ហាញឲ្យឃើញនៅពេលនេះបានទេ ។ 

រីឯកន្លែងរៀបចំពិធីមង្គលការវិញ អនាគតប៉ាក្មេករបស់នាង បានរៀបចំសម្រាប់ អ្នកទាំង ២ រួចរាល់អស់ហើយ ៕






ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ daranews


Tags: Margie rasri Pok Chirathivat