CamNews

តារា 

Bobbi Kristina កូនស្រី Whitney Houston ស្លាប់ក្នុងវ័យ ២២ ឆ្នាំ "ហេតុការណ៍ស្លាប់ ដូចម្តាយបេះបិទ"

ព័ត៌មានអន្តរជាតិ ៖ Bobbi Kristina Brown  កូន​ស្រី តែម្នាក់គត់ របស់  តារាចម្រៀងស្រីអាមេរិក ដ៏ ល្បីឈ្មោះ នាង Whitney Houston និងតារាចម្រៀងប្រុសលោក Bobby Brown បានស្លាប់បាត់បង់ ជីវិតបាត់ទៅហើយ អំឡុងថ្ងៃអាទិត្យ ម្សិលមិញនេះ ក្នុងវ័យទើបតែ​ ២២ ឆ្នាំ ។


សារព័ត៌មានក្នុងស្រុក សហរដ្ឋអាមេរិក ជាច្រើន  រួមមាន  ដូចជា Entertainment Tonight បានដក ស្រង់សេចក្តីថ្លែងការណ៍រួម ពីក្រុមគ្រួសារ Houston  អោយដឹងថា ៖ ជាចុងបញ្ជប់ នាងនៅកាន់ សុ គតិ  ភព ហើយ ពួកយើងទាំងអស់គ្នា សុំធ្វើការថ្លែង  អំណរគុណសាជាថ្មី ទៅកាន់សាធារណៈជន ចំពោះការផ្តល់នូវការគាំទ្រ និងសេចក្តីស្រឡាញ់ រយៈពេល ២ ទៅ ៣ ខែចុងក្រោយនេះ ។

គួររំឮកថា នាង Brown ត្រូវបានគេប្រទះឃើញ ក្នុងស្ថានភាពសម្លប់បាត់បង់ស្មារតី ដោយផ្គាប់មុខ ចុះនៅក្នុងអាងទឹក បន្ទប់ ទឹក    ផ្ទះរបស់នាង មានទីតាំង ស្ថិតនៅក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក អំឡុងថ្ងៃទី ៣១ ខែ មករា ដើមឆ្នាំ ២០១៥ ។ នាងត្រូវបានជួយសង្គ្រោះភ្លាមៗ  ពី សំណាក់ ភ្នាក់ងារសង្គ្រោះបន្ទាន់ ប៉ុន្តែនាងបន្តសន្លប់បាត់បង់ស្មារតីរយៈពេលប៉ុន្មានខែចុងក្រោយ នេះបន្ទាប់ពីបាត់បង់ដំណើរការ មុខងារ ការងារខួរក្បាល។រយៈពេល ៦ ទៅ ៧ ខែ បន្ទាប់ពីចំនាយ ពេលសម្រាកនាងក្នុងមន្ទីរពេទ្យ នាងបានស្លាប់បាត់បង់ជីវិត   អំឡុងថ្ងៃអាទិត្យ ម្សិលមិញនេះ នៅ ឯមន្ទីរពេទ្យក្នុងស្រុក មួយកន្លែង ក្នុងរដ្ឋ Georgia ។


ប្រភពគូសបញ្ជាក់ដល់សារព័ត៌មាន ET អោយដឹងថា គ្រោះថ្នាក់   ស្លាប់ នាង Brown គឺមានទំនាក់ ទំនងផ្សាភ្ជាប់ជាមួយនឹងការប្រើប្រាស់គ្រឿងញៀន ជាករណីស្រដៀងទៅនឹងការស្លាប់ របស់ម្តាយ នាងជាខ្លាំង លោកស្រី Whitney Houston ដែលបានស្លាប់បាត់បង់ជីវិត នៅយប់ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១២ ពោល មុខលោកស្រី លង់ទឹកអាងទឹក នៅរដ្ឋ Los Angelesក្រោយទទួលរងនូវឥទ្ធិពល ប្រើប្រាស់គ្រឿងញៀន កូកាអ៊ិន លើសកម្រិត ឈានទៅដល់ ការធ្វើទុក្ខគាំងបេះដូង ៕

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ CNA


Tags: Int news Star news Breking news Hollywood Whitney Houston Bobbi Kristina