
ជូត
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានថ្ងៃនេះពុំមានបញ្ហាអ្វីដែលគួរអោយកត់សម្គាល់នោះ
ទេ តែគួរណាតែចេះខិតខំបន្តិចទៅដើម្បីលាភទ្រព្យ។ ធ្វើដំណើរទៅណាមកណាថ្ងៃនេះមិនមាន
បញ្ហាអ្វីអោយកត់សម្គាល់នោះទេ។ ស្នេហាថ្ងៃនេះធម្មតា តែកុំព្រងើយប្រយ័ត្នគេប្រកាន់។
ឆ្លូវ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការងារផ្សេងៗថ្ងៃនេះពុំសមប្រកបនោះទេចេះតែមានបញ្ហា។
ធ្វើដំណើរទៅណាមកណាថ្ងៃនេះអាចមានបញ្ហាជាយថាហេតុ ដូចនេះហើយសូមប្រយ័ត្ន។ ស្នេហា
ថ្ងៃនេះរកាំរកូស ប្រុសប្រកាន់ ស្រីប្រកែក ត្រលប់ចុះ ត្រលប់ឡើងសុទ្ធតែបញ្ហា តែយល់ចិត្តគ្នាបន្តិច
ទៅ។
ខាល
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះមានលាភចូល
ច្រើនណាស់ ប្រញ៉ាប់រកប្រមែរប្រមូលទុក។ ធ្វើដំណើរទៅណាមកណាថ្ងៃនេះជួបតែសុខនិងសប្បាយ។
ស្នេហាថ្ងៃនេះពុំមានបញ្ហាអ្វីសោះឡើយ។
ថោះ
រាសីថ្ងៃនេះល្អបង្កួរ។ រាល់ការងាររបស់អស់លោកអ្នកថ្ងៃនេះអាចជាមានបញ្ហាបន្តិចបន្តួចតែពុំចោទ
ជាបញ្ហាធំប៉ុន្មានទេ គួរណាកុំឆេវឆាវខ្លាចខូចការធំ។ រាល់ការធ្វើដំណើរទៅណាមកណាថ្ងៃនេះអាច
មានបញ្ហាតិចតួចហេតុនេះហើយចូរប្រយ័ត្នខ្លួន។ ស្នេថាថ្ងៃនេះពុំមានចោទជាបញ្ហានោះទេ។
រោង
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រកទទួលទានគ្រប់ច្រកល្ហកថ្ងៃនេះសុខសប្បាយទទួលលាភជ័យ
និងប្រាក់កាសគ្រប់ទិសទី។ ធ្វើដំណើរទៅណាមិនមានជាបញ្ហានោះទេ។ ស្នេហាល្អូកល្អើនភាសា
អូនបងតែកុំសូវជាបានដៃពេកខ្លាចក្រែងខុសទាស់ប្រពៃណីខ្មែរវានាំអោយមាន បញ្ហាទាំងមុខមាត់
និងកេត្តិយស។
ម្សាញ់
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ការងាររកទទួលទានអ្វីៗនោះមិនជាទទួលបានលាភផលទាល់
តែសោះដូចនេះហើយកុំទាន់អាលចេញធ្វើការងារធំ។ ទៅណាមកណាថ្ងៃនេះអាចមានបញ្ហាចៀស
មិនផុត។ ស្នេហាមិនល្អូកមិនល្អើនសោះឡើយ។
មមី
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានថ្ងៃនេះដំណើរការធម្មតាមិនមានបញ្ហាធំដុំនោះទេ
តែប្រសិនបើចង់បានលាភជ័យ គួរណាស្រែកហៅម៉ូយបន្តិចទៅ។ ធ្វើដំណើរទៅណាធម្មតាៗ តែ
គួរត្រូវចេះប្រយ័ត្ន។ ស្នេហាធម្មតាមិនមានបញ្ហានោះទេ។
មមែ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ធ្វើការងាររកទទួលទានថ្ងៃនេះចេះតែមានបញ្ហាមិនចេះចប់សោះ
ដូចនេះហើយគួរណាធ្វើចិត្តអោយត្រជាក់ក្រែងណាខូចការ។ ធ្វើដំណើរទៅណាមកណាកុំចេញ
ទៅតែឯឯងប្រយ័ត្នតែមានអាសន្នរកគេជួយមិនទាន់។ ស្នេហាថ្ងៃនេះមិនល្អសោះឡើយ។
វក
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររបស់អស់លោកអ្នកពុំចោទជាបញ្ហាអ្វីនោះទេ តែគួរណាចេះខិត
ខំបន្ថែមផងប្រសិនបើចង់មានចង់បាន។ ធ្វើដំណើរទៅណាមកណាថ្ងៃនេះកុំសូវចេញផ្លូវឆ្ងាយខ្លាច
មានបញ្ហា។ ស្នេហាថ្ងៃនេះធម្មតាទេ តែគួរណាចេះលួងលោមបន្តិចទៅ។
រកា
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការងាររកទទួលទានថ្ងៃនេះមិនកាក់កបសោះឡើយដូចនេះ
ហើយនិយាយស្រដីស្ដីជាមួយអតិថិជនគួរណាប្រយ័ត្នផង។ ទៅណាមកណាប្រយ័ត្នគ្រោះថ្នាក់ជា
យថាហេតុ។ ស្នេហាថ្ងៃនេះគួរណាកាត់បន្ថយការទាក់ទងព្រោះប្រយ័ត្ននិយាយច្រើននាំរឿង។
ចរ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការចេញរកទទួលទានទីជិតទីឆ្ងាយថ្ងៃនេះដួចជាមិនកាក់កប
សោះដូចនេះហើយគួរណាចេះញញឺមរាក់ទាក់អោយបានច្រើន។ ធ្វើដំណើរទៅណាមកណាថ្ងៃ
នេះមិនសូវជាអោយសញ្ញាថាល្អនោះទេ។ ស្នេហាថ្ងៃនេះអាចមានបញ្ហា បើទៅរកក្រៅសូមប្រយ័ត្ន
និងការពារខ្លួនអោយបានជាប់ជានិច្ច។
កុរ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទាន ទីជិតទីឆ្ងាយ ចុះទឹករាក់ជ្រៅថ្ងៃនេះមិន
មានជាបញ្ហាអ្វីនោះទេ មានតែលាភសំណាង។ ធ្វើដំណើរទៅណាមកណាថ្ងៃនេះសុខ និងសប្បាយ
តាមជាប់ជាធម្មតា។ ស្នេហាថ្ងៃនេះល្អូកល្អើនដូចទឹកឃ្មុំខែប្រាំង។
ជូត រាសីថៃ្ងនេះល្អជាបង្គួរ ការងាររកស៊ីជំនួញជួញដូរបានលូតលាស់ទៅមុខជា
ជូត រាសីថ្ងៃនេះស្រុងចុះយ៉ាងខ្លាំង។
ជូត រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងារប្រកបរកទទួលទានមិនមានអ្វីប្លែកនោះទេ
ជូត រាសីថៃ្ងនេះល្អជាមធ្យម ការប្រឹងប្រែងនិងភាពប្រណំាងប្រជែងរបស់លោកអ្នក
ជូត រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។
| Today: |
|
| Yesterday: |
|
| Total: |
|