CamNews

ភាពយន្ត 

សើចស្អក បំពង់ក ដោយសារ ស្នេហា កញ្ញា ហ្វឹកហាត់ ការងារ (Video Inside)

ភាពយន្ត ៖ តើអ្នកណាមិនចង់ទស្សនាភាពយន្ត ស្នេហាបែបកំប្លែងនោះ? ភាពយន្តមួយ  ដែលកំពុង បញ្ចាំងក្នុង    រោង  ភាពយន្ត ដែលមានចំណងជើងថា ស្នេហាកញ្ញាហ្វឹកហាត់ការងារ បានធ្វើអោយ ប្រិយមិត្តទស្សនា សើចជាប់មិនឈប់តាំងពីបើកឆាត ដល់  ពា ក់ កណ្តាល រហូតដល់ចប់ ដែលត្រូវ  បានទទួលស្គាល់ពីសំណាក់ប្រិយមិត្តអ្នកទស្សនាថា ពិតជាល្អមើលមែន។​

ទាំងសាច់រឿងស្នេហា គួរអោយខ្នាញ់ និង ភាពកំប្លុងកំប្លែងរបស់តួអង្គសំដែង គឺ  បានធ្វើអោយរោង ភាព យន្ត ទាំងមូលកងរំពងដោយរំលេងសើច។ ភាពយន្ត កញ្ញាហ្វឹកហាត់    ការ ងារនេះ គឺត្រូវបាន សំដែង ដោយតួ​ឯកស្រី Baifern ពីភាពយន្ត  ដែលប្រិយមិត្តស្គាល់   គឺ A Little Crazy Thing Called Love ដែលនៅពេលនេះ នាងបានដើរតួជាកូនសិស្សម្នាក់ឈ្មោះ មេយូ  ដែល   បានទៅធ្វើការជាអ្នក ជំនួយការ អោយក្រុមហ៊ុនថតស្ពតផ្សាយពាណិជ្ជកម្មមួយ ដែលនៅថ្ងៃធ្វើការ    ដំបូងភ្លាម នាងបាន លួច ស្រលាញ់ រៀមច្បងធ្វើការនៅទីនោះភ្លែតតែម្តង។ ភ្លើងស្នេហ៏កញ្ញាម្នាក់នេះ ពិត   ជាឆេះលឿន មែនទែនហើយ រហូតតាមទៅ add គេដល់ Facebook ទៀត។ ចំនែក តួអង្គប្រុសវិញ សំដែងដោយ តារាប្រុសមកពីរឿង My Name is Love ដែលប្រិយមិត្តក៏ស្គាល់គាត់ដែល ព្រោះ   ស្អាត  សង្ហារជាង តួហូលីរូដទៅទៀត។ គាត់ដើរតួជា អ្នកធ្វើការក្រុមហ៊ុនថតស្ពតពាណិជ្ជកម្ម ដែល    ចរិតដូចជាកាច បន្តិច ដោយគំរោះគំរើយ ដាក់កញ្ញាហ្វឹកហាត់ការងារ  របស់យើង ប៉ុន្តែក្រោយមក  ដូចជា   ចាប់ចិត្ត ស្រលាញ់ នាងទៅវិញ។

ប្រិយមិត្តដែលមានបំណងចង់ទស្សនាអាចរក កក់និងទិញសំបុត្របាននៅគ្រប់រោងភាពយន្តទំនើប ក្នុង ទី ក្រុង ភ្នំពេញ ជា លក្ខណះ  2D ដែលមានតំលៃ  ជាធម្មតា 3$ ( អាចខុសគ្នា  តាម   តារាងថ្ងៃ ទស្សនា របស់រោងភាពយន្តនីមួយៗ)  ដើម្បី  កុំអោយភាពយន្តមួយនេះ  រំ លងផុតទៅ សូមរួសរាន់ ទស្ស នា ទាំងអស់។

គួរអោយចាប់អារម្មណ៏ផងដែរថា ភាពយន្តនេះ ត្រូវបានទទួលសហ ការណ៏ឧបត្ថម្ភដោយ គ្រឿងសំ អាង ម៉ាកដ៏ល្បី REVLON ដែល ធ្វើពិតជាស៊ីគ្នាណាស់ ជាមួយតួស្អាត និង គ្រឿងសំអាង គុណភាព ល្អឥតខ្ចោះ ដើម្បីបន្ថែមសម្រស់មន្តស្នេហ៏។

លោកអ្នកអាចតាមដានពត៌មានទាក់ទងនិងភាពយន្តថ្មីបាន ជាមួយ ចៃកុន តាមរយះប្រព័ន្ធ សង្គម ដូចជា សំរាប់ Facebook សូម ទៅ  កាន់ www.facebook.com/JaiKon.Cambodia, សំរាប់ Youtube សូម  ទៅ  កាន់ www.youtube.com/JaiKonCambodia,   ហើយ  សូម Add ចៃកុនជាមិត្តក្នុង កម្មវិធី ទូរសព្ទ LINE ដែលមាន ID: @JAIKON សំរាប់ការ   ឈ្នះ  រង្វាន់  សំបុត្រកុននិង រង្វាន់ផ្សេងៗ ទៀត ជារៀងរាល់សប្តាហ៏។

ទស្សនាវីដេអូឃ្លីបខ្លីនៅទីនេះ


ប្រភព ៖ Westec Media Limited


Tags: Westec Hollywood movie Disney Sony Legend Major cineplex Cat A Wol​​