ប្លែកៗ៖ នៅពេលដែលគេបង្ហាញ អាគារដ៏ចំណាស់មួយ ដែលបានសាងសង់ឡើងអំពីឈើ
សុទ្ធសាទ ហើយមានកម្ពស់ខ្ពស់ និងទំហំធំនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការ
ភ្ងាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ហើយក៏បានលាន់មាត់សរសើរ អំពីភាពប៉ិនប្រសពរបស់
អ្នកធ្វើអាគារឈើ មួយនេះដែរ។
អាគារឈើ Kizhi Pogost ជាអាគារវិហារគ្រឹស្ដ ដែលត្រូវបានគេសាងសង់ឡើង នៅលើកោះ
Kizhi ប៉ែកខាងលិច នៃប្រទេសរុស្ស៊ី ហើយជាប់ព្រំប្រទល់នឹងប្រទេសហ្វាំងឡង់ដ៏។ អាគារ
នេះ គឺមានកម្ពស់ ៣៧.៥ម៉ែត្រ មានទំហំយ៉ាងធំធេង និងមានអាយុកាល ១៥០ឆ្នាំមកហើយ។
បើតាមការអោយដឹង ពីក្រុមភ្ងៀវទេសចរណ៍ ដែលធ្លាប់ចូលទៅមើល ក្នុងអាគារនោះ ថាភាព
អស្ចារ្យនៃអាគារនោះ គឺការដាក់ឈើតម្រាបលើគ្នា (មឹនភ្ជាប់គ្នា)។ យ៉ាងនេះក្ដី អាគារសាសនា
គ្រឹស្ដនេះ ក៏ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាសម្បតិ្ដបេតិកភណ្ឌពិភពលោក នៅឆ្នាំ
១៩៩០ ផងដែរ៕
ដោយ៖ រដ្ឋា
ប្រភព៖ dailymail