CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងពុធទី២៧ខែកក្កដាឆ្នំា២០១១



ជូត
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ដំនើរការផលិតផលសិប្បកម្មហាក់បីដូចជាមាន
បញ្ហាជាមួយបុគ្គលិកដូច្នេះលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៏និងធើ្វចិត្តអោយ
ត្រជាក់ទើបល្អ។
ឆ្លូវ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការរកស៊ីមានបញ្ហាជាច្រើនដោយមិននឹកស្មាន ចំនែកឯភាពរំខានពីអ្នកដទៃហាក់ដូចជាមានច្រើនបណ្តាលអោយលោកអ្នក
មានអារម្មណ៏មិនល្អនិងក្រពុលមុខ។ថៃ្ងនេះលោកអ្នកប្រយ័ត្នអាចមានគ្រោះ
ថា្នក់ជាយថាហេតុ។
ខាល
រាសីថៃ្ងនេះល្អជាបង្គួរលុយកាក់ដែលមានមនុស្សជំពាក់ហើយរត់បាត់នោះប្រាកដ
ជាទទួលបាននៅថៃ្ងនេះ។ តែលោកអ្នកមិនត្រូវឈឺឆ្អាលជាមួយមនុស្សដែលមិន
ស្គាល់គ្នាពីមុនឡើយព្រោះអាចមានបញ្ហា។
ថោះ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ថៃ្ងនេះលោកអ្នកមិនគួរទៅលេងផ្ទះគេផ្តេសផ្តាសឡើយ ប្រយ័ត្នមានគេចោទប្រកាន់រឿងបាត់របស់របប។ ចំនែកឯបញ្ហាស្នេហាវិញមានភាព
សោកសៅ។
រោង
រាសីថៃ្ងនេះល្អជាមធ្យម បើមានមនុស្សហៅបណ្តាន់ទុនរកស៊ី កុំប្រថុយអីចំាឱកាសក្រោយ
ក៏បានដែរព្រោះប្រសិនបោះទុនថៃ្ងនេះប្រាកដជាមានរឿងរកំរកូស។ដូច្នេះលោកអ្នកត្រូវមាន
ស្មារតីខ្ពស់និងគិតវែងឆ្ងាយផងដែរ។
ម្សាញ់
រាសីថៃ្ងនេះ ស្រុតចុះយ៉ាងខ្លំាង លោកអ្នកមិនត្រូវធើ្វដំនើរទៅផ្លូវឆ្ងាយបើមិនចំាបាច់។ ថ្ងៃទោះបីជាមានបញ្ហាធំត្រូវដោះស្រាយលោកអ្នកមិនត្រូវតោះក្រហាលធើ្វភ្លាមៗនោះទេ ដូច្នេះត្រូវចេះប៉ានស្មានមើលមុននឹងសំរេចចិត្ត។
មមី
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការរកស៊ីមានដំនើរការល្អចំនែកឯការងារក្នុងស្ថាប័នវិញក៏មាន
លាភសការៈគ្រាន់បើដែរ។បញ្ហាស្នេហាវិញ មានភាពផ្អែមល្អែម។
មមែ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែតថៃ្ងនេះលោកអ្នកអាចមានឱកាសបោះទុនរកស៊ីនិងមានចំនូល
ហូរចូលបានយ៉ាងច្រើនផងដែរ។ថៃ្ងនេះលាភបានមកពីមនុស្សស្រី។
វក
រាសីថ្ងៃនេះល្អជាបង្គួរដំនើរការរកស៊ីហាក់ដូចជាមានលក្ខណៈប្រសើ។ថៃ្ងនេះបើមានបញ្ហា
ធើ្វមិនចេញចូលប្រញាប់ប្រញាល់រត់រកអ្នកជួយចុះ ប្រាកដជាជួយបានជាក់ជាមិនខាន។ បញ្ហាសេ្នហាមានសភាពសិទ្ធស្នាល។
រកា
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត បំនងប្រាថ្នាដែលលោកអ្នកប៉ងនិងក្លាយជាការពិតនៅថ្ងៃនេះ។
ការងារវិញ នឹងទទួលបានដំណែងជាប្រធាននិងរកចំនូលបានយ៉ាងច្រើនក្រាស់ក្រៃផងដែរ
បញ្ហាស្នេហាវិញទទួលបានភាពជោគជ័យ។
ចរ
រាសីថៃ្ងនេះល្អជាមធ្យមការរកស៊ីមិនសូវទទួលបានប្រាក់ចំនេញច្រើនពេកនោះទេ។ថ្ងៃនេះ
លោកអ្នកមិនត្រូវប្រើពាក្យសំដីខ្លំាងៗពេកនោះទេព្រោះអាចបណ្តាលអោយមានរឿងអាស្រូវ។

កុរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាងមុខរបររកស៊ី មានភាពរកំារកូសជាមួយអ្នកជិតខាង។ ចំនែកឯលាភសការៈវិញមានមនុស្សឆ្លៀតឱកាសដណ្តើមយកផងដែរ។
ដូច្នេះលោកអ្នកគូរតែចេះរិះរកមធ្យោបាយដោះស្រាយអោយបានជោគជ័យ។

Tags: